Liverpool ត្រៀមខ្វេះលុយពីធនាគារ តាមយកជម្រើសជាតិបារាំងរបស់ក្រុម Barca រូបនេះ មកជំនួស Mane

//s9.kh1.co/87/8726d77029a0bb0cfd5ea54bf57366266ae772f4.jpg
កីទ្បា

 ១៧-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Liverpool ត្រៀមដកលុយពីធនាគារ តាមយក Dembele មកជំនួស Mane

អេស្ប៉ាញ៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្លិបហង្សក្រហម Liverpool បានត្រៀមរួចរាល់ក្នុងការដកលុយពីធនាគារ ចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាបរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Ousmane Dembele ក្នុងការជំនួសម្ចាស់អាវលេខ១០ Sadio Mane ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/86/861b2cab677b7792fed51902c1a757b2708295c3.png

Mane ហាក់ធ្លាក់ទម្រង់លេងក្នុងរដូវកាលនេះ ពោលគិតក្នុងឆ្នាំ២០២១​ គេទើបរកបាន៥គ្រាប់ប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្លិប Liverpool ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាបញ្ចេញ Mane ក្នុងនោះ ក៏បានសម្លឹងបេក្ខភាពដែលត្រៀមយកមកជំនួសរួចស្រេច។

https://s9.kh1.co/__image/w=650,h=434,q=100/19/19a0610ee2f547cfb62b05a7753d96dd808041d3.png

ជាក់ស្ដែង បើតាមរបាយការណ៍របស់កាសែត  Fichajes.net គោលដៅដែល Liverpool សម្លឹងឃើញនោះ គឺខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង កីឡាករ Dembele ។

គួរបញ្ជាក់ដែរថា កុងត្រារបស់ Dembele ជាមួយ Barca នៅមានសុពលភាពត្រឹម១ឆ្នាំទៀតប៉ុណ្ណោះ ខណៈរូបគេនៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងបន្តកុងត្រាថ្មីជាមួយក្លិយក្សតំបន់កាតាឡាន់នៅឡើយ។ ដោយមើលឃើញឱកាសនេះ ទើប Liverpool  ចង់ឆ្លៀតទៅបញ្ចុះបញ្ចូលយកអតីតកីឡាករក្រុម Dortmund រូបនេះ មកកាន់ទឹកដី Anfield ៕

កីឡាករ Dembele
កីឡាករ Dembele

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T