លេងឲ្យសមនឹងតម្លៃខ្លួនផង! Arteta ព្រមានកូនក្រុមម្នាក់នេះឲ្យខំប្រឹងប្រែងបើមិនចង់ត្រូវដកចេញពីក្រុម

//s9.kh1.co/f1/f133eb645a243d162777a026c481fdb78b1a64dd.jpg
កីទ្បា

 ១៧-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Arteta ដាស់តឿនខ្សែប្រយុទ្ធរូបនេះឲ្យរក្សាទម្រង់លេងឲ្យបានល្អ

អង់គ្លេស៖ លោកគ្រូបង្វឹក Mikel Arteta នៃក្លិបកាំភ្លើងធំ Arsenal បានដាស់តឿនខ្សែប្រយុទ្ធ Nicolas Pepe ថាលោកគ្រូនឹងមិនដាក់ឲ្យគេចូលលេងនោះឡើយបើសិនជាគេធ្លាក់ទម្រង់លេងម្ដងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Nicolas Pepe
ខ្សែប្រយុទ្ធ Nicolas Pepe

កាលពីពីរឆ្នាំមុន Pepe បានផ្ទេរពីក្លិប Lille មកកាន់ទឹកដី Emirates ក្នុងតម្លៃខ្លួនដល់ទៅ ៧២លានផោន(ស្មើនឹងប្រមាណ៩៩.៦លានដុល្លារ) ប៉ុន្តែគេមិនបានលេងល្អដូចការរំពឹងទុករបស់លោកគ្រូនិងអ្នកគាំទ្រនោះឡើយ។

ខ្សែប្រយុទ្ធ Nicolas Pepe
ខ្សែប្រយុទ្ធ Nicolas Pepe

យ៉ាងណាមិញ លោកគ្រូ Arteta នៅតែសង្ឃឹមថា Pepe នឹងលេងល្អឲ្យសមនឹងតម្លៃខ្លួនរបស់គេ បន្ទាប់ពីកីឡាករវ័យ២៥ឆ្នាំរូបនេះរួមចំណែកស៊ុត១គ្រាប់ជួយឲ្យ Arsenal យកឈ្នះ Slavia Prague ៤ទល់នឹង០ ក្នុងពាន Europa League កន្លងទៅនេះដែលនោះជាគ្រាប់បាល់ទី១០របស់គេនៅរដូវកាលនេះ។

ខ្សែប្រយុទ្ធ Nicolas Pepe ក្នុងការប្រកួតទល់នឹង Slavia Prague 
ខ្សែប្រយុទ្ធ Nicolas Pepe ក្នុងការប្រកួតទល់នឹង Slavia Prague 
ខ្សែប្រយុទ្ធ Nicolas Pepe និងលោកគ្រូបង្វឹក Mikel Arteta  
ខ្សែប្រយុទ្ធ Nicolas Pepe និងលោកគ្រូបង្វឹក Mikel Arteta  

លោកគ្រូ Arteta បានថ្លែងថា៖

ពួកយើងគ្រប់គ្នាសុទ្ធតែដឹងថា Nico មានសមត្ថភាពដ៏អស្ចារ្យ ដើម្បីជោគជ័យនៅទីនេះហើយពួកយើងរីករាយនឹងជួយជ្រោមជ្រែងគេ។ ប៉ុន្តែវាក៏អាស្រ័យលើខ្លួនគេដែរព្រោះគេត្រូវការគំនិតនិងឆន្ទៈមួយជម្រុញឲ្យគេអាចសម្រេចវាបាន។ អ្វីដែលគេបានបង្ហាញពួកយើងនៅប៉ុន្មានប្រកួតចុងក្រោយនេះ គឺជាអ្វីដែលពួកយើងចង់ឃើញ។ ហើយបើសិនគេប្ដូរមកលេងអន់ជាងនោះអ៊ីចឹងគេនឹងមិនអាចបានចូលលេងទេ។ អ្វីដែលល្អបំផុតសម្រាប់ Nico គឺគេត្រូវស្វែងយល់ថាគេត្រូវធ្វើអីខ្លះ នៅពេលដែលគេមិនត្រូវបានកោះហៅឲ្យចូលលេង និងត្រូវព្យាយាមប្រឹងប្រែងបន្ថែមទៀតនៅពេលគេបានចូលលេង។ គេត្រូវការពេលវេលាសម្របជាមួយក្រុមបន្ទាប់ពីផ្ទេរពីលីគនៅបារាំងប៉ុន្តែពេលវេលានោះបានអស់ហើយ ពួកយើងមិនអាចនិយាយពីការសម្របខ្លួនរបស់គេបានទៀតទេ។ ឥលូវនេះគេត្រូវតែប្រឹងប្រែងបង្ហាញសមត្ថភាពខ្លួនឯង។ Nico មានមិត្តរួមក្រុម គ្រូបង្វឹក និងបុគ្គលិកក្លិបច្រើនណាស់ដែលរង់ចាំគាំទ្រគេដូច្នេះគេមិនអាចយកលេសណាមួយទៀតនោះឡើយ៕

លោកគ្រូបង្វឹក Mikel Arteta 
លោកគ្រូបង្វឹក Mikel Arteta
លោកគ្រូបង្វឹក Mikel Arteta

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T