ក្ដៅៗ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាស រកឃើញអ្នកវិជ្ជមានកូវីដ១៩ ធ្លាប់ទៅឱសថស្ថាន ផ្សារតាប៉ាងថ្មី​

//s9.kh1.co/c6/c69a90747a2d940989016a0125e97ed3c1e3245c.jpg
សង្គម

 ១៧-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទិញថ្នាំនៅ ឱសថស្ថាន ផ្សារតាប៉ាងថ្មី សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៧ ខែមេសា នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទិញថ្នាំនៅ ឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣០Eo​ ផ្លូវលេខ ៥១ កែង ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ៦​ ល្ងាច សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ ទៅទិញថ្នាំ នៅទីតាំងខាងលើនេះ នៅម៉ោង ៦ ល្ងាច ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប្រសិនបើមានអាការមិនស្រួលខ្លួន ឬសង្ស័យ បងប្អូនប្រជាពលរដ្ឋអាចទៅរកកន្លែងធ្វើតេស្ដកូវីដ១៩បានដូចជា វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

ឱសថស្ថាន ផ្សារតាប៉ាងថ្មី
ឱសថស្ថាន ផ្សារតាប៉ាងថ្មី

ប្រភពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T