ភ្ញាក់ផ្អើល ក្រោយដឹងការពិតនៅពីក្រោយការបង្ហោះសាររបស់ Foden ទាក់ទងនឹង Mbappe

//s9.kh1.co/5e/5e22f2349e55ffbd8afbecd3629c8bf1b6acae80.jpg
កីទ្បា

 ១៧-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Foden បានចេញមុខបកស្រាយថាគេមិនបានសរសេរសារនោះទេ

អង់គ្លេស៖ អ្នកគាំទ្រក្នុងបណ្ដាញសង្គមបាននាំគ្នាភ្ញាក់ផ្អើលក្រោយ គណនី Twitter របស់ខ្សែបម្រើ Phil Foden នៃក្លិបមេឃខៀវ Manchester City បានបង្ហោះសារមួយជូនដល់ ខ្សែប្រយុទ្ធ Kylian Mbappe ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាររបស់ Foden
សាររបស់ Foden

@KMbappe តើអ្នកត្រៀមរួចរាល់ឬនៅ?

សាររបស់ Phil Foden

អ្នកគាំទ្រគិតថា Foden ដូចជាបង្ហាញពីអំណួតដោយចង់បង្ហោះសារផ្គើន Mbappe ក្រោយក្រុម Manchester City ត្រូវប្រកួតជាមួយ Paris Saint-Germain នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Champions League ។

ខ្សែបម្រើ Phil Foden
ខ្សែបម្រើ Phil Foden


ប៉ុន្តែការពិតគឺសារនោះមិនបានបង្ហោះដោយ Phil Foden ផ្ទាល់នោះឡើយ គឺក្រុមហ៊ុន Ten Toes Media ដែល Foden បានជួលឲ្យគ្រប់គ្រងមើលការខុសត្រូវជំនួស ជាអ្នកបង្ហោះដោយឯកឯងហើយវាក៏ត្រូវបានលុបចោលរួចហើយដែរ។

ខ្សែបម្រើ Phil Foden
ខ្សែបម្រើ Phil Foden


យោងតាម Daily Mail បានឲ្យដឹងថា ពេលនេះ Foden មានការខឹងសម្បារនឹងក្រុមហ៊ុននេះជាខ្លាំងនិងបានផ្ដាច់កិច្ចសន្យាជួលភ្លាមៗក្រោយសារមួយនោះត្រូវបានបង្ហោះ។

ខ្សែបម្រើ Phil Foden
ខ្សែបម្រើ Phil Foden


ប៉ុន្តែ ក្រុមហ៊ុន Ten Toes Media បានបដិសេធថាការបង្ហោះទាំងអស់គឺត្រូវមានការព្រមព្រៀងពីសាមីខ្លួនជាមុនសិនដោយបានបង្ហោះសារបកស្រាយថា៖

ពួកយើងពិតជាសោកសៅណាស់ទៅលើស្ថានភាពមួយនេះ ។ ចាប់តាំងពីក្រុមហ៊ុនត្រូវបានបង្កើតឡើងមកគឺពួកយើងមានច្បាប់តម្រូវឲ្យគ្រប់ការបង្ហោះទាំងអស់ត្រូវមានការព្រមព្រៀងពីអ្នកតំណាងរបស់កីឡាករជាមុនសិនហើយពួកគេតែងតែអនុញ្ញាតឲ្យពួកយើងបង្ហោះសារទាំងឡាយ គឺដូចរយៈពេល៤ឆ្នាំមកនេះ។ Phil Foden គឺជាកីឡាករដ៏ពិសេសម្នាក់ ពួកយើងសូមឲ្យគេសំណាងល្អ។

ក្រុមហ៊ុន Ten Toes Media
ក្រុមហ៊ុន Ten Toes Media
ក្រុមហ៊ុន Ten Toes Media


Phil Foden បានជួលឲ្យក្រុមហ៊ុន Ten Toes Media នេះគ្រប់គ្រងលើគណនីបណ្ដាញសង្គម Instagram និង Twitter ដោយមានអ្នក Follow លើ Instagram ដល់ទៅ ១.៦លាននាក់ និង ៥សែននាក់លើ Twitter ហើយក្រុមហ៊ុនមួយនេះក៏ត្រូវកីឡាករជួរមុខជាច្រើនទៀតដូចជា Harry Kane, Andy Robertson, Trent Alexander-Arnold, Dominic Calvert-Lewin, Victor Lindelof, Vincius Junior និង Kasper Schmeichel សុទ្ធតែប្រើប្រាស់សេវាកម្មនេះទាំងអស់៕

ខ្សែការពារ Andy Robertson និង Trent Alexander-Arnold
ខ្សែការពារ Andy Robertson និង Trent Alexander-Arnold

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T