Twitter របស់កីឡាករ Phil Foden បាន​បង្ហោះ​សារ​ខ្លី​ទៅ​កាន់​​ Mbappe បែបនេះ

//s9.kh1.co/63/630e551798c84ff383f3c28cc2c95bb7d1aaae7c.jpg
កីទ្បា

 ១៧-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

យុវជនវ័យក្មេង និងមានទេពកោសល្យខ្ពស់ទាំងពីរនាក់នឹងត្រូវជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League!

បន្ទាប់ពីក្រុម Manchester City បានកក់កន្លែងរបស់ពួកគេក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃពុធ Phil Foden បានយកសារសង្គមដើម្បីផ្ញើសារទៅ Kylian Mbappe នៅមុនពេលដែលក្រុម Sky Blues នឹងត្រូវប្រកួតជាមួយ Paris Saint-Germain។ ក្រុមរបស់លោក Pep Guardiola បានយកឈ្នះក្រុម Borussia Dortmund ក្នុងលទ្ធផល ៤-២ និងបានឈានទៅវគ្គបន្តនៃការ​ប្រកួតនេះដោយសារជ័យជម្នះ ២-១ លើក្រុម Bayern នៅប្រទេសអាល្លឺម៉ង់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បណ្ដាញសង្គម Twitter របស់កីឡាករ Phil Foden
បណ្ដាញសង្គម Twitter របស់កីឡាករ Phil Foden

"តើ​អ្នក​រូ​ច​រាល់​ហើយ​ឬ​នៅ?" Foden បានសួរនៅក្នុង Twitter មួយដែលគាត់បានដាក់ស្លាក Mention ឈ្មោះ​កីឡាករ Mbappe ។ ថ្វីត្បិតតែការបង្ហោះត្រូវបានគេលុបចោលយ៉ាងឆាប់រហ័សក៏ដោយក៏វាមានភាពអាប់អួនៅ​លើ​បណ្តាញសង្គមដោយរបាយការណ៍នៅប្រទេសអង់គ្លេសបានសង្កត់ធ្ងន់ថា ការបង្ហោះនេះត្រូវបានបង្ហោះដោយ​ក្រុមហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្រប់គ្រងគណនីរបស់ Foden។ 

សម្រាប់ពេលនេះ Mbappe មិនបានឆ្លើយតបនឹងបញ្ហាប្រឈមរបស់ Foden នោះទេខណៈដែលខ្សែបម្រើរបស់ក្រុម Manchester City ត្រូវបានគេរាយការណ៍ថាមានការអាក់អន់ចិត្តចំពោះហេតុការណ៍នេះ៕

CHHUON SRI
SANN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T