ទោះជះលុយច្រើនប៉ុណ្ណាក៏ Real Madrid ដាច់ខាតមិនលក់កីឡាករឆ្នើមប៉ុន្មានរូបនេះឡើយ

//s9.kh1.co/36/3626aa0f0271914bc6215af37c476515f90f23ca.jpg
កីទ្បា

 ១៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Real Madrid ប្រកាសថាមិនលក់កីឡាករប៉ុន្មាននាក់នេះដាច់ខាត

អេស្ប៉ាញ៖ យោងតាមការរាយការណ៍ ក្លិបអធិរាជស Real Madrid បានបដិសេធមិនលក់ ខ្សែបម្រើ Martin Odegaard ទៅឲ្យក្លិបកាំភ្លើងធំ Arsenal នោះឡើយ ខណៈដែលកីឡាករ៣រូបផ្សេងទៀតដែលក្លិបប្តេជ្ញាថាមិនលក់ដាច់ខាតមាន ខ្សែប្រយុទ្ធ Rodrygo, Vinicius Junior និង Federico Valverde ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Martin Odegaard
ខ្សែបម្រើ Martin Odegaard
ខ្សែប្រយុទ្ធ Vinicius Junior និង Rodrygo
ខ្សែប្រយុទ្ធ Vinicius Junior និង Rodrygo
 ខ្សែបម្រើ Federico Valverde
 ខ្សែបម្រើ Federico Valverde


ក្លិបកាំភ្លើងធំ Arsenal ដែលបានខ្ចីជើង Martin Odegaard មកពី Real Madrid បានព្យាយាមដាក់សំណើទិញផ្ដាច់យកកីឡាករសញ្ជាតិន័រវេសរូបនេះប៉ុន្តែភាគីរបស់លោកគ្រូបង្វឹក Zinedine Zidane បដិសេធដាច់អហង្ការព្រោះគិតថា Odegaard ជាកូនសោរសំខាន់សម្រាប់អនាគតរបស់ក្លិបបើទោះបីជាកន្លងមកខ្សែបម្រើរូបនេះត្រូវ Real Madrid ដាក់ឲ្យក្លិបផ្សេងខ្ចីជើងនៅតាមបណ្ដាក្លិបផ្សេងៗជារឿយៗក៏ដោយ។

ខ្សែបម្រើ Martin Odegaard នៅ Arsenal 
ខ្សែបម្រើ Martin Odegaard នៅ Arsenal 


Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមសម្លឹងរកមើលទីផ្សារសម្រាប់លក់កីឡាករក្នុងស្តុករបស់ខ្លួន ដើម្បីយកប្រាក់មកទិញខ្សែប្រយុទ្ធវ័យក្មេង Erling Haaland និង Kylian Mbappe ប៉ុន្តែយ៉ាងណាមិញក្លិបនឹងព្រមបើកផ្លូវឲ្យតែកីឡាករមួយចំនួនដូចជា Isco, Gareth Bale និង Marcelo ចាកចេញតែប៉ុណ្ណោះ។

ខ្សែប្រយុទ្ធ Kylain Mbappe និង Erling Haaland 
ខ្សែប្រយុទ្ធ Kylain Mbappe និង Erling Haaland 
ខ្សែប្រយុទ្ធ Gareth Bale, Marcelo និង Isco
ខ្សែប្រយុទ្ធ Gareth Bale, Marcelo និង Isco


ក្រៅពីនោះ Alvaro Odriozola,Mariano Diaz និងLuka Jovic ក៏អាចនឹងត្រូវក្លិបលក់ចេញឲ្យទៅក្លិបដទៃទៀតផងដែរ។

Alvaro Odriozola,Luka Jovic និង Mariano Diaz
Alvaro Odriozola,Luka Jovic និង Mariano Diaz


យ៉ាងណាមិញ កីឡាករឆ្នើមពីររូបទៀតដែលក្លិបមិនទាន់ច្បាស់ថាសម្រេចចិត្តច្បាស់លាស់គឺ ប្រធានក្រុម Sergio Ramos និង Lucas Vazquez ដែលទាំងពីរនាក់នេះមិនទាន់ព្រមព្រៀងបន្តកុងត្រាថ្មីនោះឡើយ។

ខ្សែការពារ Sergio Ramos និង Lucas Vazquez
ខ្សែការពារ Sergio Ramos និង Lucas Vazquez


ចំណែក អ្នកចាំទី Thibaut Courtois, Casemiro, Toni Kroos និង Karim Benzema ក៏ជាកីឡាករដែលក្លិបផ្សេងមិនអាចស្នើសុំទិញយកបានដែរ។

ខ្សែបម្រើ Toni Kroos, Casemiro និង Karim Benzema 
ខ្សែបម្រើ Toni Kroos, Casemiro និង Karim Benzema 
អ្នកចាំទី Thibaut Courtois 
អ្នកចាំទី Thibaut Courtois 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T