ហេតុអ្វីទៅ? Coufal មិនយល់ថាម៉េចបាន Man Utd ចង់លក់កីឡាករម្នាក់នេះចេញ

//s9.kh1.co/0b/0bfb72acbfc5276d9619ce8a95d7527bb16f322f.jpeg
កីទ្បា

 ១៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Vladimir Coufal មិនយល់ថាហេតុអ្វី Manchester United ចង់លក់ Jesse Lingard

អង់គ្លេស៖ ខ្សែការពារក្លិប West Ham កីឡាករ Vladimir Coufal បានលើកឡើងថា រូបគេមិនយល់ទាល់តែសោះថាហេតុអ្វីបានជា Manchester United កំពុងតែមានគម្រោងក្នុងការដាក់លក់កីឡាករ Jesse Lingard ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Vladimir Coufal និង Jesse Lingard
   កីឡាករ Vladimir Coufal និង Jesse Lingard

ជាការពិតណាស់ កាលពីខែមករាកន្លងទៅ Man UTD បានសម្រេចចិត្តអនុញ្ញាតឲ្យ Lingard ចាកចេញទៅកាន់ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។ ការមកដល់ West Ham គឺ Lingard បង្ហាញការបានលេងល្អមែនទែនដោយបានស៊ុតបញ្ចូលទី ប្រាំបីគ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីពីរដង ក្នុងការបង្ហាញខ្លួនចំនួនប្រាំបួនលើក។ 

   កីឡាករ Jesse Lingard
   កីឡាករ Jesse Lingard

Coufal បាននិយាយថា

Lingard មកពីក្រុមដែលធំជាងគេនៅក្នុងប្រទេសអង់គ្លេស ហើយ​ ការមកដល់របស់គាត់បាននាំនូវអ្វីថ្មីសម្រាប់ក្រុមពួកយើង។ គុណភាពលេងបាល់របស់គាត់ គឺ ពិតជាអស្ចារ្យមិនគួរឲ្យជឿ ហើយ ខ្ញុំពិតជាមិនយល់ថាហេតុអ្វីបានជា Man Utd មិនផ្តល់ឱកាសឲ្យគាត់ក្នុងការបង្ហាញសមត្ថភាពលើទីលាន។ ខ្ញុំពិតជារីករាយណាស់ដែលបានលេងជាមួយគាត់៕

  កីឡាករ Vladimir Coufal 
   កីឡាករ Jesse Lingard
   កីឡាករ Jesse Lingard

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T