រន្ធត់ណាស់! ចោរប្លន់បានសម្រុកចូលផ្ទះរបស់ Smalling និងបង្ខំឲ្យគេធ្វើរឿងមួយនេះ

//s9.kh1.co/f3/f37dffeac80a2ca4cba033d76d4d141ac0761907.jpg
កីទ្បា

 ១៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Smalling ត្រូវចោរប្លន់គំរាមយកទ្រព្យសម្បត្តិ

អ៊ីតាលី៖ អតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United គឺ Chris Smalling និងក្រុមគ្រួសារបានជួបប្រទះនឹងហេតុការណ៍រន្ធត់មួយ នោះគឺចោរប្លន់ប្រដាប់ដោយកាំភ្លើងបានសម្រុកចូលផ្ទះរបស់ពួកគេ ដើម្បីគំរាមកំហែងទាមទារយកទ្រព្យសម្បត្តិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Chris Smalling
ខ្សែការពារ Chris Smalling


កំលុងពេលហេតុការណ៍មួយនោះកើតឡើង Smalling បានស្នាក់នៅក្នុងផ្ទះជាមួយភរិយានិងកូនប្រុសហើយសុខៗបុរសបីនាក់ដែលមានកាំភ្លើងមកជាមួយ បានលុកលុយផ្ទះរបស់គេដោយកាលណោះកីឡាករវ័យ៣១ឆ្នាំរូបនេះកំពុងដេកលក់។

ខ្សែការពារ Chris Smalling
ខ្សែការពារ Chris Smalling


Chris Smalling ត្រូវបង្ខំឲ្យបើកទ្វារទូដែកសុវត្ថិភាពរបស់គេហើយចោរនោះបានបញ្ជាឲ្យគេយកនាឡិកា ម៉ាក Rolex ព្រមទាំងគ្រឿងអលង្ការជាច្រើនទៀត នេះបើយោងតាមសារព័ត៌មាន Gazzetta Dello Sport ។

ខ្សែការពារ Chris Smalling
ខ្សែការពារ Chris Smalling


ភរិយារបស់គេគឺអ្នកនាង Sam ដែលមានអាយុ៣៥ឆ្នាំបានរាយការណ៍ហៅប៉ូលិសតាមទូរស័ព្ទនៅម៉ោងប្រាំព្រឹក បន្ទាប់ពីរឿងហេតុដ៏តក់ស្លុតនេះបានកើតឡើងខណៈដែលផ្ទះរបស់ពួកគេស្ថិតនៅម្ដុំ Appia Antica ឯទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

ខ្សែការពារ Chris Smalling និងភរិយា
ខ្សែការពារ Chris Smalling និងភរិយា


Chris Smalling និងភរិយាព្រមទាំងកូនប្រុសសុទ្ធតែកំពុងស្ថិតក្នុងស្ថានភាពតក់ស្លុត ប៉ុន្តែក្រុមអាជ្ញាធរប៉ូលិសនឹងចាប់ផ្ដើមបើកការស៉ើបអង្កេតពេញទំហឹង។

អាជ្ញាធរប៉ូលិស
អាជ្ញាធរប៉ូលិស


គួរបញ្ជាក់ផងដែរថា Smalling ផ្ទេរពី Manchester United មក Roma កាលពីឆ្នាំមុនបន្ទាប់ពីលេងខ្ចីជើងនៅទីនោះបានមួយរដូវកាល ដោយធ្លាប់បានលើកពាន Premier League ពីរដងជាមួយបិសាចក្រហមក្នុងរយៈពេល១០ឆ្នាំដែលស្នាក់នៅទឹកដី Old Trafford ហើយក្នុងឆ្នាំ២០១៧ គឺគេបានរៀបការជាមួយអ្នកនាង Sam ដោយបង្កើតបានកូនប្រុសឈ្មោះ Leno ៕

ខ្សែការពារ Chris Smalling កាលលេងនៅ Man UTD 
ខ្សែការពារ Chris Smalling កាលលេងនៅ Man UTD 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T