ចង់បានស្នេហាមួយដែលសមប្រកប អ្នកគួរចេះរឿង ៥ យ៉ាងនេះសិន

//s9.kh1.co/90/909e31162ae5854005a0cf093af0d09113180c41.jpg
នារី

 ១៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចង់បានស្នេហាមួយដែលសមប្រកប អ្នកគួរចេះរឿង៥យ៉ាងនេះសិន

ស្នេហាមួយដែលរឹងមាំ ហើយអាចបន្តស្រលាញ់គ្នារហូតចាស់កោងខ្នោងបានមិនមែនជារឿងងាយនោះទេ វាត្រូវការពេលវេលាភាពអំណត់បូករួមនឹងទិចនិចផ្សេងៗដែលមនុស្សម្នាក់ៗមាន។ហើយនៅថ្ងៃនេះយើងនឹងលើយកកត្តា៥យ៉ាង ដែលជំរុញឲ្យអ្នកជោគជ័យលើវិថីស្នេហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៥. ត្រូវរៀនប្រើពាក្យសុំទោសឲ្យបានច្រើន

រូបតំណាង
រូបតំណាង

គ្រាន់តែសុំទោសសោះមានទៅខាតអី បើស្រលាញ់គ្នាបម្រុងធ្វើគូអនាគតហើយទៅចង់ឈ្នះចង់ចាញ់គ្នាម្ល៉េះ បើគ្រាន់តែសុំទោសអាចបញ្ចប់បញ្ហាបាននោះ និយាយទៅមិនខាតអីទេ។

៤. ឈ្លោះគ្នាបែបសីលធម៌

រូបតំណាង
រូបតំណាង

រកហេតុផល ព្យាយាមរកដំណោះស្រាយជារួម។ បើរវល់តែចង់ឈ្នះរៀងខ្លួន បានអ្នកណាធ្វើចាញ់ទៅ? នៅពេលមានការឈ្លោះប្រកែកគ្នាត្រូវប្រាកដថាអ្នកទាំងពីរចេះវែកញែករកហេតុផល ដើម្បីធ្វើការដោះស្រាយ។

៣. ធ្វើរឿងល្អៗជាមួយគ្នា

រូបតំណាង
រូបតំណាង

កុំធ្វើការច្រើនពេក ឬសប្បាយជាមួយមិត្តភក្ដិច្រើនពេករហូតដល់ភ្លេចមនុស្សជាទីស្រលាញ់របស់អ្នក។ បង្កើតភាពផ្អែមផ្ហែមជាមួយគ្នាឲ្យបានច្រើន ដើម្បីជាចំណងរឹតឲ្យស្នេហាមួយនេះបានយូរអង្វែង។

២. មានពាក្យអរគុណលើដៃគូ

រូបតំណាង
រូបតំណាង

គ្រប់សកម្មភាពឬទង្វើដែលដៃគូបានធ្វើមកលើអ្នកវាសុទ្ធសឹងតែជារបស់សែនមានតម្លៃ។ គ្រាន់តែពាក្យអរគុណមួយម៉ាត់មិនមែនជារឿងធំសម្រាប់អ្នកនោះទេ មែនអត់?

១. សរសើរ និងលើកទឹកចិត្ត

រូបតំណាង
រូបតំណាង

សួរនាំអំពីការងារឬភារកិច្ចរបស់គាត់ជារឿយ នេះជាទង្វើបែបយកចិត្តទុកដាក់ទោះជាគាត់ប្រាប់ថាការងារនោះល្អឬមិនរលូនក៏ដោយ តែអ្នកគប្បីចេះប្រើពាក្យលើកទឹកចិត្តនឹងស្ងើចសរសើរលើស្នាដៃរបស់គាត់៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T