មិនឲ្យចាញ់គ្នាប៉ុន្មានទេ! សង្ក្រាន្តឆ្នាំនេះ គូស្នេហ៍តារាថៃទាំងនេះ នាំគ្នាបង្ហោះរូបស្វីតៗបង្អួតហ្វេនៗពេញបណ្តាញសង្គមតែម្តង

//s9.kh1.co/b8/b8d871d13843dd6525a3ab39003824ad5fe906ca.jpg
តារា & កម្សាន្ដ

 ១៦-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មិនឲ្យចាញ់គ្នាប៉ុន្មានទេ! សង្ក្រាន្តឆ្នាំនេះគូស្នេហ៍តារាថៃទាំងនេះ នាំគ្នាបង្ហោះរូបស្វីតៗបង្អួតហ្វេនៗយ៉ាងពេញបណ្តាញសង្គមតែម្តង

ថៃ៖ ស្របពេលទំនេរ និងសម្រាកពីការងារក្នុងថ្ងៃសង្ក្រាន្តឆ្នាំនេះឃើញថា តារាថៃមួយចំនួននៅផ្ទះជួបជុំគ្រួសារយ៉ាងកក់ក្តៅ ឯតារាថៃមួយចំនួនទៀតបានធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកបើក្រឡេកមកមើលគូស្នេហ៍តារាទាំង ៣ គូនេះវិញក៏មានក្តីសុខមិនធម្មតាផងដែរ ៖

១. Mark Prin និង Kimmy Kimberley

ក្នុងអំឡុងពេលសម្រាកពីការងារប្រមាណជា ១ សប្តាហ៍នេះឃើញថាគូស្នេហ៍ Mark Prink និង ​ Kimberley បានដឹកដៃគ្នាទៅសាងអនុស្សាវរីយ៍នៅលើកោះ Phuket និងកោះ Krabi យ៉ាងសប្បាយរីករាយ និងផ្អែមល្ហែមមិនធម្មតា។

Mark Prin និង Kimmy Kimberley
Mark Prin និង Kimmy Kimberley

២. Tongtong Kitsakorn និង Best Rakwanee

ចំណែកតួប្រុសរូបសង្ហាក្នុងរឿង «Wanthong» លោក Tongtong ក៏បានបង្ហោះរូបមួយសន្លឹកដ៏ស្និទ្ធិស្នាលជាមួយមិត្តស្រី ធ្វើឲ្យមិត្តអ្នកគាំទ្រច្រណែននឹងគូស្នេហ៍នេះគ្រប់ៗគ្នា។

Tongtong Kitsakorn និង Best Rakwanee
Tongtong Kitsakorn និង Best Rakwanee

៣. New Wongsakorn និង Now Tisanart

ដោយឡែក កាលពីម្សិលមិញនេះតារាសម្រស់ស្រស់ស្អាត Now Tisanart ក៏បានបង្ហោះរូបកៀកកើយជាមួយនឹងមិត្តប្រុសរបស់នាងដែលមានរូបរាង មុខមាត់ស្រស់សង្ហាផងដែរ៕

New Wongsakorn និង Now Tisanart
New Wongsakorn និង Now Tisanart
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T