ថៃ៖ ស្របពេលទំនេរ និងសម្រាកពីការងារក្នុងថ្ងៃសង្ក្រាន្តឆ្នាំនេះឃើញថា តារាថៃមួយចំនួននៅផ្ទះជួបជុំគ្រួសារយ៉ាងកក់ក្តៅ ឯតារាថៃមួយចំនួនទៀតបានធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកបើក្រឡេកមកមើលគូស្នេហ៍តារាទាំង ៣ គូនេះវិញក៏មានក្តីសុខមិនធម្មតាផងដែរ ៖
១. Mark Prin និង Kimmy Kimberley
ក្នុងអំឡុងពេលសម្រាកពីការងារប្រមាណជា ១ សប្តាហ៍នេះឃើញថាគូស្នេហ៍ Mark Prink និង Kimberley បានដឹកដៃគ្នាទៅសាងអនុស្សាវរីយ៍នៅលើកោះ Phuket និងកោះ Krabi យ៉ាងសប្បាយរីករាយ និងផ្អែមល្ហែមមិនធម្មតា។
២. Tongtong Kitsakorn និង Best Rakwanee
ចំណែកតួប្រុសរូបសង្ហាក្នុងរឿង «Wanthong» លោក Tongtong ក៏បានបង្ហោះរូបមួយសន្លឹកដ៏ស្និទ្ធិស្នាលជាមួយមិត្តស្រី ធ្វើឲ្យមិត្តអ្នកគាំទ្រច្រណែននឹងគូស្នេហ៍នេះគ្រប់ៗគ្នា។
៣. New Wongsakorn និង Now Tisanart
ដោយឡែក កាលពីម្សិលមិញនេះតារាសម្រស់ស្រស់ស្អាត Now Tisanart ក៏បានបង្ហោះរូបកៀកកើយជាមួយនឹងមិត្តប្រុសរបស់នាងដែលមានរូបរាង មុខមាត់ស្រស់សង្ហាផងដែរ៕