ក្រោយធ្លាក់ចេញពី UCL លោក Klopp ថា Liverpool នៅសល់ការងារដ៏សំខាន់មួយទៀតដែលត្រូវធ្វើនៅរដូវកាលនេះ

//s9.kh1.co/b0/b080a006e491729dcdb510b446ff10039a45b240.jpg
កីទ្បា

 ១៥-មេសា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

ក្រោយធ្លាក់ចេញពី UCL លោក Klopp ថា Liverpool នៅសល់ការងារដ៏សំខាន់មួយទៀតគឺត្រូវដណ្តើមយកកៅអីលេខ៤នៅ PL

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងក្លិបយក្សអេស៉្បាញ Real Madrid ដោយលទ្ធផលទាំងពីរជើង៣ទល់នឹង១។ ដោយឡែកបើក្រឡែកទៅមើលតារាងលីកកំពូល Premier League វិញ Liverpool កំពុងឈរនៅលេខ៦ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប​ Liverpool
ក្រុមកីឡាកររបស់ក្លិប​ Liverpool

ក្នុងនោះដែរក្រោយចប់ការប្រកួតជើងទីពីរជាមួយ Real Madrid លោកគ្រូបង្វឹក Jurgen Klopp បានចេញមកបញ្ជាក់ផងដែរថា Liverpool នៅមានការងារដ៏សំខាន់មួយទៀត ដែលត្រូវដាក់ចិត្តដាក់កាយខំប្រកួតយកជ័យជម្នះ នោះគឺធ្វើយ៉ាងណាឲ្យបានកៅអីលេងពានរង្វាន់​ Champions League រដូវកាលក្រោយ។

Jurgen Klopp
Jurgen Klopp

គួរបញ្ជាក់ដែរថា Liverpool កំពុងមាន៥២ពិន្ទុ ឈរពីក្រោមក្លិបលេខ៥ Chelsea ចំនួន២ពិន្ទុ ក្លិបលេខ៤ West Ham ចំនួន៣ពិន្ទុ និងក្លិបលេខ៣ Leicester City ចំនួន៤ពិន្ទុ បើគិតត្រឹមសប្តាហ៍ទី៣១នេះ ក្នុងនោះនៅសល់តែ៧ប្រកួតទៀតប៉ុណ្ណោះ នឹងចប់រដូវកាល២០២០/២១នេះហើយ៕ 

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T