រឿងទាំង ៥ ដែលអ្នកគួរតែដឹង បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ១៩ រួច (មានវីដេអូ)

//s9.kh1.co/f0/f08f2f6cc1507d35f0a81d9b0dcd41a9af283aea.jpg
យល់ដឹង

 ១៥-មេសា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

រឿងទាំង ៥ ដែលអ្នកគួរតែដឹង បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ១៩ រួច

យល់ដឹង៖ នៅមួយរយ:ចុងក្រោយនេះមានមនុស្សជាច្រើនបានទទួល វ៉ាក់សាំងប្រឆាំងជាមួយនឹង COVID-19 ហើយពួកគេក៏មានការព្រួយបារម្ភជាច្រើនពីសញ្ញាណដែលកើតមានបន្ទាប់ពីបានចាក់រួច ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលអ្នកគួរតែដឹងបន្ទាប់ពីបានចាក់វ៉ាក់សាំងរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. រោគសញ្ញាដែលដូចជាជំងឺផ្តាសាយ
រូបតំណាង
រូបតំណាង

អង្គការសុខភាពពិភពលោក WHO បានធ្វើការស្រាវជ្រាវយ៉ាងលម្អិតអំពីរោគសញ្ញាមួយចំនួនដែលកើតឡើងបន្ទាប់ពីបានចាក់វ៉ាក់សាំងប្រឆាំង COVID-19 ដែលរួមមានដូចជា ឈឺក្បាល ឈឺសាច់ដុំ វិលមុខ ឬព្រឺរងារ ហើយក៏រកឃើញថារោគសញ្ញាទាំងនេះនឹងបាត់វិញដោយខ្លួនឯងក្នុងរយ:ពេលពីរទៅបីថ្ងៃ នេះបើយោងទៅតាមការរាយការណ៍កាលពីថ្ងៃទី ៨ ខែ មីនា។ ពួកគេក៏បានប្រាប់ថាពួកគេបានរំពឹងទុកទៅហើយថានឹងមានសញ្ញាណមួយចំនួនកើតឡើងបន្ទាប់ពីចាក់វ៉ាក់សាំងរួច ហើយសញ្ញាណទាំងនេះច្រើនកើតទៅលើមនុស្សដែលមានវ័យក្រោម ៥៥ ឆ្នាំ ជាជាងមនុស្សចាស់។

២. ស្ត្រីច្រើនជួបនឹងអាការមិនស្រួលខ្លួនច្រើនជាងបុរស

រូបតំណាង
រូបតំណាង

តាមរយៈការសិក្សាស្រាវជ្រាវរបស់ US Centers សម្រាប់ផ្នែកគ្រប់គ្រង និងបញ្ចៀសជំងឺឆ្លង (Disease Control and Prevention) បានធ្វើការវិភាគទៅលើចំនួនអ្នកចាក់វ៉ាក់សាំងចំនួន 13.7 លាននាក់នៅក្នុងសហរដ្ឋអាមេរិក បានរកឃើញថា 79.1 ភាគរយនៃអ្នកដែលមានរោគសញ្ញាបន្ទាប់ពីចាក់ហើយគឺស្ត្រី ទោះជាស្ត្រីបានទទួលវ៉ាក់សាំងតែ 61.2 ភាគរយក៏ដោយ។ បើតាមការស្រាវជ្រាវមិនមានរោគសញ្ញាធ្ងន់ធ្ងរណាមួយកើតឡើងនោះឡើយ។

៣. ស្រីជាអ្នកដែលមានប្រព័ន្ធភាពស៊ាំឆ្លើយតបនឹងវ៉ាក់សាំងបានល្អ

រូបតំណាង
រូបតំណាង

រោគសញ្ញាដែលភាគច្រើនបានកើតលើស្ត្រីនោះក៏ជាសញ្ញាដែលបង្ហាញថាវ៉ាក់សាំងមានការរីកលូតលាស់ក្នុងកម្រិតដែលល្អមួយ។មូលហេតុអាចមកពីកត្តាភេទដែលរួមមាន អេស្ត្រូសែន ប្រូចេស្ទ័ររ៉ូន តេស្តូស្តេរ៉ូន ដែលអេស្ត្រូសែនមាននាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការវិវត្តន៍របស់ថ្នាំ ខណ:ពេលដែលតេស្តូស្តេរ៉ូន អាចជាអ្នកបង្ក្រាបទៅវិញ។

៤. ប្រទេសនីមួយនឹងបន្តតាម ដានរោគសញ្ញាទាំងនោះ

រោគសញ្ញាដែលភាគច្រើនបានកើតលើស្ត្រីនោះក៏ជាសញ្ញាដែលបង្ហាញថាវ៉ាក់សាំងមានការរីកលូតលាស់ក្នុងកម្រិតដែលល្អមួយ។មូលហេតុអាចមកពីកត្តាភេទដែលរួមមាន អេស្ត្រូសែន ប្រូចេស្ទ័ររ៉ូន តេស្តូស្តេរ៉ូន ដែលអេស្ត្រូសែនមាននាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការវិវត្តន៍របស់ថ្នាំ ខណ:ពេលដែលតេស្តូស្តេរ៉ូន អាចជាអ្នកបង្ក្រាបទៅវិញ។  ប្រទេសនីមួយនឹងបន្តតាម ដានរោគសញ្ញាទាំងនោះ WHO បានអំពាវនាវឱ្យប្រទេសនានាធ្វើការតាមដានសញ្ញាណទាំងនោះដោយប្រយ័ត្នប្រយែងបំផុត គេត្រូវប្រាកដឱ្យច្បាស់ថាវ៉ាក់សាំង COVID-19 អាចប្រើប្រាស់បានទូទាំងពិភពលោក និងមិនមានអាការដែលប៉ះពាល់ដល់អាយុជីវិតបាននោះឡើយ។

៥. ប្រឆាំងនឹងជំងឺ ហើយប្រឆាំងនឹងការឆ្លង

រូបតំណាង
រូបតំណាង

ដោយសារតែការរីករាលដាលនៃ COVID-19 នៅតែខ្ពស់នៅឡើយ ភាពប្រថុយប្រថានក៏នៅតែមានច្រើនដដែលចំពោះវ៉ាក់សាំង។ សព្វថ្ងៃនេះវ៉ាក់សាំងអាចកាត់បន្ថយការឆ្លងចំពោះ SARS-CoV-2 ដែលជាវីរុសដែលបង្ករឱ្យមាន Covid-19។ ជាឧទាហរណ៍ នៅថ្មីៗនេះការសិក្សាស្រាវជា្រវមួយរបស់ UK បានឱ្យដឹងថា វ៉ាក់សាំង Pfizer/BioNTech អាចកាត់បន្ថយការឆ្លង 86-90% បន្ទាប់ពីបានចាក់លើកទីពីររួច ហើយចំពោះការចាក់ វ៉ាក់សាំង Moderna លើកទីមួយក៏អាចកាត់បន្ថយការចម្លងបាន 61% ផងដែរ៕

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T