មានសង្ឃឹមហើយ! តារាឆ្នើមជម្រើសជាតិអង់គ្លេសរូបនេះបានសាកសួរ Maguire និង Luke Shaw អំពីស្ថានភាពនៅ Man UTD

//s9.kh1.co/1a/1ae8b9a14616d9da442913882427cd6bbe2d55ce.jpg
កីទ្បា

 ១៥-មេសា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

តារាឆ្នើមជម្រើសជាតិអង់គ្លេស Declan Rice បានសាកសួរ Maguire និង Luke Shaw អំពីស្ថានភាពនៅ Man UTD

អង់គ្លេស៖ ខ្សែបម្រើការពារវ័យ២២ឆ្នាំរបស់ក្លិប West Ham កីឡាករ Declan Rice កំពុងតែឡើងជើងគួរឲ្យកត់សម្គាល់នៅក្នុងលីកកំពូល Premier League រដូវកាល២០២០/២១នេះ​ ក្នុងនោះដែរក្លិបបិសាចក្រហម Manchester United កំពុងតែមានការចាប់អារម្មណ៍ខ្លាំងក្នុងការចរចាទិញយករូបគេមកលេងនៅទឹកដី Old Trafford នៅទីផ្សារដោះដូររដូវក្ដៅខាងមុខនេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Declan Rice
  កីឡាករ Declan Rice

ស្របពេលជាមួយគ្នានេះបើតាមគេហទំព័រ Manchester Evening News បានឲ្យដឹងថា Rice ក៏កំពុងចាប់អារម្មណ៍ចង់ផ្លាស់មកលេងឲ្យលោក Ole Gunnar Solskjaer ផងដែរ ពោលក្នុងពេលទៅលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសថ្មីៗនេះ រូបគេបានធ្វើការសាកសួរមិត្តរួមក្រុម Harry Maguire និង Luke Shaw ពីស្ថានភាពទូទៅនៅក្នុងក្លិប Man UTD ដែលនេះគឺជាតម្រុយមួយបញ្ជាក់ថារូបគេអាចនឹងមានភាគរយខ្ពស់ក្នុងការផ្លាស់មកលេងនៅទឹកដី Old Trafford នៅចុងរដូវកាលនេះផងដែរ៕ 

  កីឡាករ Declan Rice
  កីឡាករ Declan Rice

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T