កីឡាករម្នាក់របស់ Asernal ប្រាប់ទៅ Arteta​ និងក្លិប សូមអនុញ្ញាតឱ្យ Boca Juniors ខ្ចីរូបគាត់

//s9.kh1.co/66/66deebaf8a407cd043944e4703073fe1bfabf7d7.jpg
កីទ្បា

 ១៥-មេសា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

កីឡាករម្នាក់របស់ Asernal ប្រាប់ទៅ Arteta​ និង ក្លិបអនុញ្ញាតឱ្យ Boca Juniors ខ្ចីរូបគេ

បរទេស៖ កីឡាករម្នាក់របស់ក្រុមកាំភ្លើងធំ Asernal​ គឺ កីឡាករ​ Lukas Torreira​ បានប្រាប់ទៅគ្រូបង្វឹករបស់ខ្លួនគឺ​លោក Mikel Arteta​ និង ក្លិប​កាំភ្លើងធំ Asernal​​ ថា សូមអនុញ្ញាតឱ្យក្លិប Boca Juniors​​ ខ្ចីយករូបគេពីក្លិប Asernal ដោយរូបគេបាននិយាយថា ខ្ញុំចង់ទៅលេងនៅទីនោះនាពេលឥលូវនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mikel Arteta​
លោក Mikel Arteta​
កីឡាករ​ Lukas Torreira​ 
កីឡាករ​ Lukas Torreira​ 

កីឡាករអាហ្សង់ទីនរូបនេះ​​បានរួមរស់នៅជាមួយក្លិបប្រទេសអេស្ប៉ាញ Atlectico Madridនៅរដូវកាលនេះ ប៉ុន្តែនាពេលបច្ចុប្បន្នរូបគេមានបំណងចង់ផ្លាស់ទៅចូលរួមជាមួយក្រុមនៅប្រទេសអាហ្សង់ទីននៅចុងបញ្ជប់នារដូវកាល ២០២០-២០២១ ។ ជាងនេះទៅទៀតខ្សែបម្រើ Lucas Torreira របស់ក្លឹបកាំភ្លើងធំ Arsenal បានបញ្ជាក់ជាថ្មីពីការចង់ចាកចេញពីក្រុមកាំភ្លើងធំ និងចូលរួមជាមួយក្រុម Boca Juniors ។

កីឡាករ​ Lukas Torreira​ កាលលេងនៅ​ Asernal 
កីឡាករ​ Lukas Torreira​ កាលលេងនៅ​ Asernal 
កីឡាករ​ Lukas Torreira​ 
កីឡាករ​ Lukas Torreira​ 

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រូវបានខ្ចីជើងជាមួយ Atletico Madrid សម្រាប់រដូវកាល ២០២០-២១ ប៉ុន្តែត្រូវបានក្រុមរបស់លោក Diego Simeone ប្រើប្រាស់តិចតួចបំផុតដោយសារតែការបង្ហាញខ្លួនភាគច្រើនរបស់គាត់គឺស្ថិតនៅក្នុងកៅអីបម្រុង។​ កីឡាករ Lukas Torreira​ ហាក់មិនមានអនាគតសម្រាប់ខ្លួនគាត់នៅឯកីឡដ្ឋាន Emirates ហើយបានបង្ហាញពីបំណងចង់ទៅប្រទេសអាហ្សង់ទីនក្នុងកិច្ចព្រមព្រៀងខ្ចីជើងដោយសារតែផលវិបាកហិរញ្ញវត្ថុពាក់ព័ន្ធនឹងការផ្ទេរអចិន្រ្តៃយ៍៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T