បរទេស៖ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ Neymar ចាប់ផ្តើមលេង Poker (បៀរ) ដំបូងក្នុងកំឡុងពេលការប្រកួតពានរង្វាន់ World Cup កាលពីឆ្នាំ២០១៤ ហើយក៏បានជាប់ចិត្តនឹងកីឡាមួយប្រភេទនេះមកទល់នឹងសព្វថ្ងៃ។ ក្នុងនោះថ្មីៗនេះកាសែត CNEWS បានសាកសួរថា តើពិតឬទេដែលថារូបគេនឹងប្រឡូកក្នុងវិស័យ Poker ក្រោយចូលនិវត្តន៍ពីបាល់ទាត់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ Neymar ក៏បានឆ្លើយតបថា៖
ពិតមែនហើយ! ខ្ញុំពិតជាចូលចិត្តលេងកីឡាមួយប្រភេទនេះណាស់ ហើយខ្ញុំសង្ឃឹមថាពេលដែលចូលនិវត្តន៍ពីវិស័យបាល់ទាត់ ខ្ញុំនឹងមានឱកាសក្នុងការចូលលេង Tournament ធំៗនៃកីឡាមួយនេះ។ ជាក់ស្តែងការលេងបាល់ទាត់ និង Poker គឺដូចគ្នាអ៊ីចឹង! យើងត្រូវតែចេះប៉ាន់ស្មានស្ថានការណ៍ និងត្រូវដឹងថាពេលណាគួរតែសម្រុក និងពេលណាគួរតែត្រូវដកថយ៕

ប្រភព៖ goal