Liverpool និង Dortmund ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ខណៈដែល Real Madrid និង Man City ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

//s9.kh1.co/ce/ce1cede80ae2571abf114b6fc4faef0cf5fd193d.jpg
កីទ្បា

 ១៥-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ហង្សក្រហម Liverpool និង Dortmund ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ខណៈដែលReal Madrid និង Manchester City ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត

បរទេស៖ ការប្រកួតបាល់ទាត់ជើងទី២នៃវគ្គ៨ក្រុមចុងក្រោយបានរកឃើញបួនក្រុមដែលត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃពានរង្វាន់ UEFA Champions League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងក្រុម ហង្សក្រហមLiverpool ជាមួយនឹង Real Madrid
ការប្រកួតរវាងក្រុម ហង្សក្រហមLiverpool ជាមួយនឹង Real Madrid
ការប្រកួតរវាងក្រុម Dortmund ជាមួយនឹង Manchester City
ការប្រកួតរវាងក្រុម Dortmund ជាមួយនឹង Manchester City

ការប្រកួតដ៏កក្រើកយប់មិញនេះគឺជាជំនួបរវាងក្រុម Liverpool ជាមួយ Real Madrid ខណៈមួយគូទៀតគឺរវាងក្រុម Dortmund ជាមួយក្រុម Manchester City ពោលគឺក្រុមម្ចាស់ផ្ទះទាំងពីរគឺសុទ្ធតែបញ្ចប់ទៅដោយលទ្ធផលមិនគាប់ប្រសើរដែលធ្វើឲ្យពួកគេធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។

ការប្រកួតរវាងក្រុម ហង្សក្រហមLiverpool ជាមួយនឹង Real Madrid
ការប្រកួតរវាងក្រុម ហង្សក្រហមLiverpool ជាមួយនឹង Real Madrid

ក្នុងនោះផងដែរការប្រកួតនៅទឹកដីអង់គ្លេសរវាងក្រុមហង្សក្រហមLiverpool និង Real Madrid គឺពិតជាជំនួបដ៏តានតឹងខ្លាំង ខណៈដែលជើងទី១គឺក្រុមហង្សក្រហមLiverpool បានបរាជ័យនៅលើទឹកដីរបស់Real Madrid ដោយលទ្ធផល ៣ទល់នឹង១ ខណៈពេលនេះពួកគេត្រូវការគ្រាប់បាល់២គ្រាប់ជាចាំបាច់ដើម្បីមានឱកាសឡើងទៅវគ្គបន្ត ប៉ុន្តែការព្យាយាមរបស់ពួកគេបានត្រឹមតែបញ្ចប់ទៅដោយលទ្ធផលស្មើរគ្នា ០ទល់នឹង០ ដូចច្នះ Real Madrid គឺជាអ្នកឡើងទៅកាន់វគ្គបន្តដែលត្រូវជួបជាមួយក្រុមតោខៀវ Chelsea 

ការប្រកួតរវាងក្រុម ហង្សក្រហមLiverpool ជាមួយនឹង Real Madrid
ការប្រកួតរវាងក្រុម ហង្សក្រហមLiverpool ជាមួយនឹង Real Madrid

ចំណែកឯការប្រកួតរវាងក្រុម Dortmund ជាមួយនឹង Manchester City ក៏ជាការប្រកួតមួយដ៏តានដឹងដោយក្រុម ម្ចាស់ផ្ទះ Dortmund ត្រូវការគ្រាប់បាល់ជាចាំបាច់ដើម្បីមានឱកាសឡើងទៅកាន់វគ្គបន្ត ប៉ុន្តែពួកគេបានខិតខំប្រឹងប្រែងហើយការតស៊ូរបស់ពួកគេគឺបានមួយគ្រាប់ទៅលើ Manchester City ក្នុងការនាំមុខជាបណ្តោះអាសន្នប៉ុន្តែអ្វីៗក៏អាចកើតឡើងបាននៅក្នុងវិស័យបាល់ទាត់ដោយក្រុម Manchester City បានដាក់សម្ពាធជាថ្មីទៅលើពួកគេហើយទទួលបានជ័យជម្នះ ២ទល់នឹង១ ដូចទៅនឹងលទ្ធផលកាលពីជើងទី១ សរុបមកManchester Cityនៅតែជាក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ព្រោះលទ្ធផលជារួមគឺ Manchester City បានឈ្នះទៅលើ Dortmund ដោយលទ្ធផល ៤ ទល់នឹង ២។គួរបញ្ជាក់ផងដែរថាក្រុមមេឃខៀវ Manchester City គឺត្រូវជួបក្រុមអ្នកមានបារាំង PSG នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕  

ការប្រកួតរវាងក្រុម Dortmund ជាមួយនឹង Manchester City
ការប្រកួតរវាងក្រុម Dortmund ជាមួយនឹង Manchester City
ការប្រកួតរវាងក្រុម Dortmund ជាមួយនឹង Manchester City
ការប្រកួតរវាងក្រុម Dortmund ជាមួយនឹង Manchester City
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T