មិនចាំយូរ! គូស្នេហ៍ជាតារា ៣​គូ បង្អួតនូវរូបភាពផ្អែមល្អែមជាមួយគ្នា នៅថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មីរបស់ថៃ

//s9.kh1.co/7a/7a271dbb8fe0fc3792a4beba94bec25a5a20ce73.png
តារា & កម្សាន្ដ

 ១៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនចាំយូរ គូស្នេហ៍ជាតារា ៣​គូ បង្អួតនូវរូបភាពផ្អែមល្អែមជាមួយគ្នា នៅថ្ងៃសង្ក្រានចូលឆ្នាំថ្មីរបស់ថៃ

ថៃ៖ ដោយសារតែមានបញ្ហាការឆ្លងកូវីត១៩ ទើបឆ្នាំនេះ មិនមានការលេងកំសាន្ដបែបបាញ់ទឹកតាមតមបន់កំសាន្ដនានា។ យ៉ាងណាមិញ ក៏មានគូស្នេហ៍ជាតារា ៣​គូរបានសម្ដែងនូវភាពផ្អែមល្អែមជាមួយគ្នា ដោយបានបង្ហោះរូបភាពនៅតាមបណ្ដាញសង្គម Instagram របស់ពួកគេផ្តាល់ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Mark Prin និង Kimmy Kimberley 

 Mark Prin និង Kimmy Kimberley 
 Mark Prin និង Kimmy Kimberley 

គូស្នេហ៍មួយនេះ ទោះបីជាមិនមានថ្ងៃពិសេសណាមួយក៏ពួកគេតែងតែសម្ដែងនូវក្ដីស្រលាញ់ចំពោះគ្នា យ៉ាងខ្លាំងផងដែរ។ នៅក្នុងនោះ ពួកគេក៏បានបង្ហោះនូវភាពដើរលេងសមុទ្រមួយចំនួន ដែលពួកគេបានធ្វើដំណើរកំសាន្ដនៅភូកេត និង ក្រាប៊ី សម្រាប់បង្អួតអ្នកគាំទ្រផងដែរ។ 

២. Tongtong Kitsakorn និង Best Rakwanee 

Tongtong Kitsakorn និង Best Rakwanee 
Tongtong Kitsakorn និង Best Rakwanee 

គូស្នេហ៍មួយគូនេះ ទោះបីមិនបានធ្វើដំណើរកំសាន្ដទៅណាជាមួយគ្នាក៏ប៉ុន្ដែពួកគេបានប្រារព្ធបុណ្យចូលឆ្នាំជាមួយគ្នា យ៉ាងសាមញ្ញនៅផ្ទះ។ នៅក្នុងនោះពួកគេបានបង្ហោះរូបភាពនៅលើបណ្ដាញសង្គម Instagram ដោយនៅក្នុងដៃរបស់ Best បានកាន់បាច់ផ្កាមួយយ៉ាងធំ និង ក្នុងដៃរបស់ Tongtong ដែលជាតួអង្គកូនរបស់ Mai Davika នៅក្នុងរឿង Wanthong នោះ បានកាន់ប្រអប់ LV មួយផងដែរ។ 

៣. New Wongsakorn និង Now Tisanart 

 New Wongsakorn និង Now Tisanart 
 New Wongsakorn និង Now Tisanart 

អ្នកទាំងពីរ តែងតែចំណាយពេលវេលាជាច្រើននៅជាមួយគ្នា ដោយនៅក្នុងឱកាសបុណ្យចូលឆ្នាំនេះពួកគេបានបង្ហោះនូវភាពមួយនៅកន្លែងដ៏ស្រស់ស្ងាតជាមួយគ្នាថែមទៀតផង៕ 

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T