សំណើផ្លូវការ! ទីបំផុត Juventus ដាក់សំណើផ្លូវការមុនគេក្នុងការផ្ទេរយកជើងស៊ុតរបស់ Man City រូបនេះទៅរួមក្រុម

//s9.kh1.co/1d/1d935b5ad811369e1eedc3a7fff9075af747e07c.jpg
កីទ្បា

 ១៤-មេសា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

ទីបំផុត Juventus ដាក់សំណើផ្លូវការមុនគេក្នុងការផ្ទេរយកខ្សែប្រយុទ្ធជើងចាស់ Sergio Aguero ពី Man City ទៅរួមក្រុម

បរទេស៖ ក្រោយលេចឮដំណឹងថាខ្សែប្រយុទ្ធជើងចាស់ Sergio Aguero នឹងត្រូវចាកចេញពីក្លិប Manchester City ដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះ មានក្លិបធំៗជាច្រើនបានសម្តែងការចាប់អារម្មណ៍ចង់បានតារាជើងស៊ុតរូបនេះទៅរួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Sergio Aguero
 Sergio Aguero

ក្នុងនោះបើតាមគេហទំព័រ El Chiringuito បានឲ្យដឹងថាក្លិបយក្សអ៊ីតាលី Juventus បានធ្វើការដាក់សំណើផ្លូវការមុនគេមុនឯង ក្នុងការផ្ទេរយក Aguero ទៅរួមក្រុម ដោយគ្រោងនឹងចុះកុងត្រារយៈពេល២រដូវកាលឲ្យរូបគេ។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍បានបន្ថែមទៀតថាកីឡាករវ័យ៣២ឆ្នាំរូបនេះ ហាក់ដូចជាមានបំណងចង់ផ្លាស់ទៅរួមជាមួយមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីនគឺកីឡាករ Lionel Messi នៅក្លិប Barcelona ច្រើនជាង៕

 Sergio Aguero
 Sergio Aguero

ប្រភពgoal

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T