Man UTD និង Chelsea កំពុងចូលប្រជែងជាមួយ PSG តាមទិញយកតារាជួរមុខរបស់ Juventus រូបនេះនៅរដូវក្ដៅខាងមុខ

//s9.kh1.co/3b/3b7581345326be2a9272b0ced56b9570d35fb423.jpg
កីទ្បា

 ១៤-មេសា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

Man UTD និង Chelsea កំពុងចូលប្រជែងជាមួយ PSG តាមទិញយក Dybala ពី Juventus នៅរដូវក្ដៅខាងមុខ

បរទេស៖​ អនាគតរបស់ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ Paulo Dybala ជាមួយក្លិបយក្សអ៊ីតាលី Juventus ហាក់ដូចជាកំពុងមានភាពស្រពេចស្រពិលខ្លាំង ដោយមិនទាន់មានកិច្ចពិភាក្សាណាមួយជុំវិញការបន្តកុងត្រាថ្មីនៅឡើយនោះទេ ខណៈដែលកុងត្រាចាស់នឹងត្រូវអស់សុពលភាពនៅចុងរដូវកាលក្រោយនេះហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Paulo Dybala
Paulo Dybala

ស្របពេលជាមួយគ្នានេះ Juventus អាចនឹងពិចារណាក្នុងការដាក់លក់កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះចេញនៅទីផ្សារដោះដូររដូវក្ដៅខាងមុខនេះផងដែរ ដោយសារតែក្លិបកំពុងខាតបង់ចំណូលជាង១០០លានផោនឯណោះកាលពីដើមឆ្នាំ២០២១កន្លងទៅនេះ។ 

Paulo Dybala
Paulo Dybala

ក្នុងនោះបើតាមគេហទំព័រ Tuttosport បានឲ្យដឹងថាក្លិបយក្សពីរនៅ Premier League គឺក្លិបបិសាចក្រហម Manchester United និងតោខៀវ Chelsea កំពុងតែត្រៀមចូលខ្លួនប្រជែងជាមួយក្លិបយក្សបារាំង Paris Saint-Germain ដើម្បីតាមប្រមាញ់យក Dybala ទៅរួមក្រុមផងដែរ៕ 

Paulo Dybala
Paulo Dybala

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T