យ៉ាងណាវិញ! កូនប្រុសលោក Solskjaer ចេញមកនិយាយការពារឪពុកពីការបោះពាក្យសំដីរបស់លោក Mourinho

//s9.kh1.co/a8/a80324137714542fae4792d48c30994a1845a84b.jpg
កីទ្បា

 ១៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កូនប្រុសលោក Solskjaer ចេញមកនិយាយការពារឪពុកពីការបោះពាក្យសំដីរបស់លោក Mourinho

អង់គ្លេស: កូនប្រុសរបស់លោក Ole Gunner Solskjaer​ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United​ ​បានចេញមកនិយាយពាក្យមួយចំនួនដើម្បីការពារឪពុករបស់ខ្លួនក្រោយពេលដែលលោក Ole Gunner Solskjaer មានសង្គ្រាមពាក្យសំដីជាមួយលោក​ Jose Mourinho គ្រូបង្វឹករបស់ក្រុមមាន់ខ្នាយមាស Tottenam Hotspur​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Solskjaer និង កូនប្រុសរបស់លោក Noah
លោក Solskjaer និង កូនប្រុសរបស់លោក Noah
យុវជន Noah Solskjaer
យុវជន Noah Solskjaer

កូនប្រុសរបស់លោក Solskjaer គឺ Noah​ បាននិយាយថា រូបគេតែងតែទទួលបានបាយហូប។ គួរបញ្ជាក់ផងដែរថាលោក Solskjaer បានចូលរួមក្នុងការប្រកួតពាក្យសំដីជាមួយគ្រូបង្វឹក Tottenham Hotspur បន្ទាប់ពីបានមើលកូនក្រុមរបស់គាត់ទទួលបានជ័យជម្នះ ៣-១ នៅភាគខាងជើងទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ។ 

លោក​ Mourinho និង លោក Solskjaer
លោក​ Mourinho និង លោក Solskjaer

ការលើកឡើងរបស់ Noah​ បន្ទាប់ពីមានសង្គ្រាមពាក្យសំដីរវាងលោក​ Solskjaer និង លោក Mourinho​ ដោយលោក Solskjaer បាននិយាយថា Son​ ហាក់មានភាពរំអួយខុសរឿងដោយសារការប៉ះទង្គិចមុខជាមួយ Scott McTominay​ បើសិន Son​​ ជាកូនរបស់ខ្ញុំវិញនោះខ្ញុំនឹងមិនឧ្យបាយគេហូបនេះទេព្រោះនេះជារឿងដែលអាម៉ាស់ខ្លាំងណាស់។

លោក​ Mourinho និង លោក Solskjaer
លោក​ Mourinho និង លោក Solskjaer

ទន្ទឹមនឹងការលើកឡើងនេះដែរ លោក Mourinho​ ក៏បានវាយបកទៅវិញថា បើសិនជាដូចលោក Solskjaer និយាយមែននោះ លោក​ Solskjaer មិនសមជាឪពុកគេ និងជាគ្រូបង្វឹកគេនោះទេ​​ ព្រោះមិនស្តាប់ហេតុផលរបស់កូនហើយដាក់ពិន័យកូនដោយមិនព្រមឱ្យបាយកូនញ៉ាំ។​ លោកក៏បានប្រាប់ទៅលោក Ole ថា ធ្វើជាឪពុកគេត្រូវធ្វើគ្រប់បែបយ៉ាងមិនឱ្យកូនដាច់ពោះនោះទេ​៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T