គ្រូបង្វឹកក្រុមជម្រើសជាតិចិនសង្ឃឹមថា នឹងមានពេលវេលាបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពកីឡាករក្នុងក្រុមរបស់លោក

//s9.kh1.co/96/96e768a9c35db4f1a5c9cb73b04437801924821c.png
កីទ្បា

 ១៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Li Tie គ្រូបង្វឹកគ្រូបង្វឹកក្រុមជម្រើសជាតិចិនសង្ឃឹមថាលោកអាចនឹងត្រូវបានអនុញ្ញាតឱ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីកសាងសមត្ថភាពក្រុមរបស់លោកឲ្យកាន់តែល្អប្រសើរជាងនេះ

ក្រុងប៉េកាំង៖ លោក Li Tie គ្រូបង្វឹកគ្រូបង្វឹកក្រុមជម្រើសជាតិចិនសង្ឃឹមថាលោកអាចនឹងត្រូវបានអនុញ្ញាតឱ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីកសាងសមត្ថភាពក្រុមរបស់លោកឲ្យកាន់តែល្អប្រសើរជាងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបាននិយាយថា "វាពិតជាពិបាកក្នុងការផ្លាស់ប្តូរក្រុមមួយពីព្រោះវាត្រូវការពេលវេលាក៏ដូចជាការរួបរួមសហការណ៍គ្នាដើម្បីឈ្នះ។ ខ្ញុំសង្ឃឹមថាខ្ញុំអាចត្រូវបានផ្តល់ពេលវេលាបន្ថែមទៀត" ។

អតីតខ្សែបម្រើក្លិប Everton រូបនេះបាននិយាយទៀតថា "នៅពេលដែលខ្ញុំបានបង្វឹកនៅក្លិប Wuhan Zall ការផ្លាស់ប្តូររបស់ក្រុមអាចត្រូវបានគេដឹងលុះត្រាតែខ្ញុំបានធ្វើការជាមួយពួកគេអស់រយៈពេល ២ ឆ្នាំ"។

  លោក Li Tie គ្រូបង្វឹកគ្រូបង្វឹកក្រុមជម្រើសជាតិចិន  
  លោក Li Tie គ្រូបង្វឹកគ្រូបង្វឹកក្រុមជម្រើសជាតិចិន  

លោក Li ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Wuhan កាលពីខែវិច្ឆិកាឆ្នាំ ២០១៧ មុនពេលចូលមកគ្រប់គ្រងក្រុមជម្រើសជាតិចិននៅខែមករាឆ្នាំ ២០១៩ ។

ពេលវេលានៃការសាកល្បងរបស់គាត់គឺស្ថិតនៅពេលដែលប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកប្រចាំតំបន់អាស៊ី។ពូល A ដែលនៅសេសសល់ចាប់ពីថ្ងៃទី ៣០ ខែឧសភាដល់ថ្ងៃទី ១៥ ខែមិថុនានៅទីក្រុងស៊ូចូវដែលជាទីក្រុងឧស្សាហកម្មមួយនៅជិតទីក្រុងសៀងហៃ។

  លោក Li Tie គ្រូបង្វឹកគ្រូបង្វឹកក្រុមជម្រើសជាតិចិន  
  លោក Li Tie គ្រូបង្វឹកគ្រូបង្វឹកក្រុមជម្រើសជាតិចិន  

អតីតមិត្តរួមក្រុមរបស់លោកនិងជាអ្នកដឹននាំក្រុមជម្រើសជាតិចិនទៅប្រគួតព្រឹត្តិការបាល់ទាត់ពិភពលោកឆ្នាំ ២០០២ លោក Fan Zhiyi បាននិយាយថាគាត់កំពុងរងសម្ពាធយ៉ាងខ្លាំងដើម្បីធ្វើឱ្យប្រទេសចិនអាចឈរនៅចំណាត់ថ្នាក់កំពូលទាំងពីរក្នុងពូល ដូច្នេះលោកនឹងទទួលបានកៅអីនៅដំណាក់កាលបន្ទាប់នៃវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកប្រចាំតំបន់អាស៊ី។

លោក Fan បាននិយាយថា "គាត់មិនអាចចាញ់មួយប្រកួតទៀតទេក្នុងការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកប្រចាំតំបន់អាស៊ីខាងមុខនេះ"។ បច្ចុប្បន្នប្រទេសចិនកំពុងតាមពីក្រោយក្រុមកំពូលតារាងស៊ីរីចំនួន ៨ ពិន្ទុហើយនាំមុខហ្វីលីពីនដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ដោយសារភាពខុសគ្នានៃគ្រាប់បាល់តែប៉ុណ្ណោះ៕

តារាងចំណាត់ថ្នាក់នៅក្នុងពូល A នៃវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកប្រចាំតំបន់អាស៊ី
តារាងចំណាត់ថ្នាក់នៅក្នុងពូល A នៃវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកប្រចាំតំបន់អាស៊ី

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T