វ៉ាក់សាំង Jo​h​n​son​ & Jo​h​n​son នៅអាមេរិករកឃើញថាមានបញ្ហាកំណកឈាមក្រោយចាក់រួច

//s9.kh1.co/f5/f531ca95f6eccd1eb2694693d5d912298a9747dd.jpg
សង្គម

 ១៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​​ជួប​បញ្ហា​កំណក​ឈាម​ដែរ​ ​អាមេរិក​ផ្អាក​ចាក់​ហើយ

អាមេរិក៖ កាលពីថ្ងៃអង្គារកន្លងទៅ ទីភ្នាក់ងារ​សុខាភិបាល​សហរដ្ឋអាមេរិក​បានរកឃើញបញ្ហាកំណកឈាមដ៏កម្រលើស្ត្រី៦នាក់ក្រោយចាក់វ៉ាក់សាំង​កូ​វី​ដ​១​៩​ Jo​h​n​son​ & Jo​h​n​sonរួច។ បញ្ហាខាងលើនេះ តម្រូវឱ្យរដ្ឋាភិបាលអាមេរិក​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ប្រភេទខាងលើជាបន្ទាន់។​​ ទន្ទឹមនឹងនេះ ​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ក៏បាន​អះអាង​ដែរថា ​ខ្លួន​បាន​ព​ន្យា​ពេល​ចុះឈ្មោះ​ចាក់​វ៉ាក់សាំងនេះ​នៅ​អឺរ៉ុប​ ដោយធ្វើការ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​ករណី​កំណក​ឈាម​នេះ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

យ៉ាងណាមមិញ ​បញ្ហា​កំណក​ឈាម​បណ្តាល​ពី​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​នៅ​អាមេរិក​ ​ក៏​ធ្លាប់​កើតមាន​ចំពោះ​អ្នក​វ៉ាក់សាំង​អង់គ្លេស​ ​AstraZeneca នៅអឺរ៉ុប និងធ្លាយដល់នៅតំបន់ផ្សេងទៀត​ដែរ​។​

វ៉ាក់សាំង Jo​h​n​son​ & Jo​h​n​son
វ៉ាក់សាំង Jo​h​n​son​ & Jo​h​n​son

គួរឱ្យដឹងដែរថា ​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​ច្រើនជាង​៦​លាន​៨​សែន​ដូ​សត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​នៅ​អាមេរិក​ ​ខណៈ​ដែល​ទូទាំងសហ​អាមេរិកតែម្តង​បានចាក់វ៉ាក់សាំង សរុប​ទាំង​ ​Modern​a​, ​P​f​i​z​e​r-B​ioN​T​e​c​h​ ​និង​ Jo​h​n​son​ & Jo​h​n​son​ ​មាន​ដល់ជាង​១​៨​០​លាន​ដូ​ស​ហើយ​៕​

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T