អ៉ីវ៉ា ចាប់ផ្ដើមមុខរបរថ្មី ហើយបាននិយាយថា «ការងារអ្វីក៏សំខាន់សម្រាប់ខ្ញុំ​ ការងារបង្រៀនមនុស្ស»

//s9.kh1.co/1f/1f2162500151d81ffa4f35a7b6b3308ecb2b31b1.jpg
សង្គម

 ១៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ញ្ញា អ៉ីវ៉ា ជាតារាចម្រៀងស្រីម្នាក់ ដែលទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន ជាពិសេស បទចម្រៀងនីមួយៗរបស់នាងពិតជាពីរោះ មិនថាបទមនោសញ្ចេតនា ឬញាក់នោះទេ។

កញ្ញា អ៉ីវ៉ា ជាតារាចម្រៀងស្រីម្នាក់ ដែលទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន ជាពិសេស បទចម្រៀងនីមួយៗរបស់នាងពិតជាពីរោះ មិនថាបទមនោសញ្ចេតនា ឬញាក់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកទៅមើលពីការងារសិល្បៈវិញ គឺមានភាពស្ងប់ស្ងាត់មិនត្រឹមតែតារាចម្រៀង អ៉ីវ៉ា ប៉ុណ្ណោះទេ តារាជាច្រើនទៀតក៏សុទ្ធតែស្ងប់ស្ងាត់ការងារសិល្បៈដែរក្នុងពេលបច្ចុប្បន្ននេះ។

ក្រៅពីការងារសិល្បៈ កន្លងមក កញ្ញា អ៉ីវ៉ា ក៏ជាម្ចាស់ហាងលក់សម្លៀកបំពាក់ និង ផលិតផលរក្សាសម្រស់ម្នាក់ដែរ។

គួរបញ្ចាក់ផងដែលថាថ្មីៗ នេះតារាចម្រៀងរូបនេះបានបន្ថែមរបរថ្មីមួយទៀតគឺបើកហាងលក់អាហារ ដែលមានឈ្មោះថា អ៉ីវ៉ា សប (EVA SHOP) ហើយក៏មានការគ្រាំទ្រពីហ្វេនៗ ជាច្រើនផងដែរ បើទោះទើបបើកដំណើរការក្តី ។

ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ កញ្ញា អ៉ីវ៉ា បានបង្ហោះរូបភាព និងភ្ជាប់ជាមួយនិងសារមួយឃ្លាថា៖ "ការងារអ្វីក៏សំខាន់សម្រាប់ខ្ញុំ​ ការងារបង្រៀនមនុស្ស ចូលធ្វើការបាន៣ថ្ងៃហើយ" ក្នុងនោះហ្វេនៗនាំគ្នាសរសើរដល់តារាចម្រៀង អ៉ីវ៉ា ទោះមានឈ្មោះល្បីល្បាញ តែបែរជាមកសន្សំលុយកាក់ល្អិតតាមរយៈការប្រកបរបរបែបនេះទៅវិញ ប៉ុន្តែក៏មានការព្រលយថារបរបែបនេះមើលទៅសាមញ្ញទេ តែកុំមើលស្រាលបើលក់ដាច់មិនធម្មតាដែរហ្នឹង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា អ៉ីវ៉ា
កញ្ញា អ៉ីវ៉ា
កញ្ញា អ៉ីវ៉ា
កញ្ញា អ៉ីវ៉ា
កញ្ញា អ៉ីវ៉ា
កញ្ញា អ៉ីវ៉ា
ហាងកញ្ញា អ៉ីវ៉ា
ហាងកញ្ញា អ៉ីវ៉ា
អ៊ីវ៉ា
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T