មនុស្សអ្នកកាចឆ្នាស់​ ជាមនុស្សត្រង់បំផុត ?

//s9.kh1.co/cd/cde555d1ec8547aa5cb11de9c19e42c20b9981c6.jpg
យល់ដឹង

 ១៤-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ប្រភេទមនុស្សកាចឆ្នាស់បែបនេះគឺជាប្រភេទស្មោះត្រង់ ដោយចូលចិត្តនិយាយអ្វីត្រង់ៗ មិនចេះលាក់លៀម

យល់ដឹង៖ សម្រាប់មនុស្សយើងពេលកើតមកតែងតែមានមុខមាត់ខុសៗគ្នា មិនថាតែអតចរិកនិងរឹកពារផ្សេងៗ ដែលសូម្បីតែពួកគេជាកូនភ្លោះ ក៏គេនៅមានចំនុចខុសគ្នាជាច្រើនទៀតដែរ។ បើនិយាយពីអតចរិកវិញគឺមានច្រើនបែប អ្នកខ្លះមានអតចរិកពីកំណើតមកកាចឆ្នាស់ ចូលចិត្តនិយាយត្រង់ៗ មិនពិសពុល​ ខ្លះ មានចរិតសុភាពរាបសារ មិនសូវចេះនិយាយច្រើន និងខ្លះសម្ដីផ្អែម តែពិសពុល និងមានជាច្រើនប្រភេទទៀត ដែលរៀបរាប់មិនអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

 តែថ្ងៃនេះសូមនាំគ្រប់គ្នាមកដឹងពីប្រភេទមនុស្ស ដែលមានអតចរិកកាចឆ្នាស់ឱ្យអ្នកទាំងអស់គ្នាបានដឹងៈ

ប្រភេទមនុស្សដែលកាចឆ្នាស់អ្នកគ្រាន់តែស្រម៉ៃមើលក៏ដឹងថា ជាមនុស្សដែលមិនមានសម្ដី ទន់ភ្លន់នោះទេ ឃើញអ្វីក៏ទាស់ឱ្យតែមិនត្រូវចិត្តគេ  សម្ដីនិយាយចេញមកមិនសំចៃមាត់ ចូលចិត្តស្ដីបន្ទោស និងសំលេងលឺៗ ឃើញអ្វីថានោះ ដោយមិនខ្លាចរអាអ្នកដទៃ  ។

ប៉ុន្តែមនុស្សប្រភេទនេះគឺមានចំនុចវិជ្ជមាន និងអវិជ្ជមាន ចំពោះមនុស្សជំវិញខ្លួនដូចគ្នាៈ

ចំនុចអវិជ្ជមានៈ គឺ ជាមនុស្សមិនសូវយល់អារម្មណ៍អ្នកដ៏ទៃ ថានូវអ្វីដែលខ្លួនបានឃើញ ដែលពាក្យពេជ្រទាំងអស់នោះបានធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកដទៃ ធ្វើឱ្យពួកគេមានការអន់ចិត្តខ្លាំងនិងយល់ថាគេ  មើលងាយដល់ខ្លួន ព្រមទាំងអាចមានការបាក់ទឹកចិត្តជាដើម មនុស្សប្រភេទនេះមិនសូវចេះលើកទឹកចិត្តគេនោះទេ តែបើណែនាំគឺបែបស្ដីបន្ទោសឈឺៗតែម្ដង។

រូបតំណាង
រូបតំណាង

ចំនុចវិជ្ជមានៈ គឺមនុស្សកាចឆ្នាស់ទាំងអស់នោះពួកគេតែងតែមានបេះដូងមួយដ៏កក់ក្ដៅដែលពួកយើងមិនអាចមើលដឹង សំបកក្រៅមើលទៅគឺហាក់បីដូចជាមនុស្សពិសពុលខ្លាំងណាស់ប៉ុន្តែបើអ្នកចេះសង្កេត ទៅដល់ជម្រៅបេះដូងគេ គឺពិតណាស់អ្នកនឹងយល់ថា គេទាំងអស់នោះ គឺពិតជាមានទឹកចិត្តបរិសុទ្ធិណាស់ ចូលចិត្តស្ដីបន្ទោសនិងស្ដីឱ្យខ្លាំងៗនិងត្រង់ មិនចេះលាក់លាមនោះទេ តែពេលថារួចហើយ គឺហើយ មិនចេះគុំកួននោះទេ។ ម្យ៉ាងពួកគេទាំងអស់នោះថែមទាំងជាអ្នកការពារដ៏ក្លាហាន ចំពោះរឿងដែលគេយល់ថាជារឿង អយុត្តិធម៌ ផ្សេងៗ ចំពោះរូបគេនឹងមនុស្សនៅជំុវិញខ្លួន ក្នុងនោះគេក៏ជាមនុស្សចូលចិត្តនូវសេរីភាព មិនចង់ឱ្យគេមកគ្រប់គ្រងលើសិទ្ធិរបស់ខ្លួន។

រូបតំណាង
រូបតំណាង

ដូច្នេះមនុស្សដែលកាចឆ្នាស់ភាគច្រើនគឺគេជាមនុស្សត្រង់ៗ ឃើញអ្វីថានោះ មិនលាក់លាម ព្រោះជាចរិតនិស្ស័យរបស់គេ ដែលមិនអាចកែប្រែបាន តាំងពីកំណើត និង ព្រមទាំងជាមនុស្សដែលអ្នកដទៃងាយនិងមានការស្អប់មិនចង់រាប់អាន ប៉ុន្តែមុននិងស្អប់មនុស្សប្រភេទនោះអ្នកត្រូវសង្កេតមើលថាតើចិត្តរបស់គេពិសពុល ដូចជាសម្ដីគេឬអត់ ឬមួយគេចង់ឱ្យយើងល្អទើបគេនិយាយដោយមិនលាក់ តើចិត្តរបស់គេចង់កែតម្រូវយើងមែនឬអត់ ទាំងនេះជាអ្វីដែលអ្នកត្រូវ សង្កេត ។ ហើយអ្នកកំុគ្រាន់តែគឹតថាស្រឡាញ់រាប់អានមនុស្សមានសំដីផ្អែម គេជាមនុស្សល្អទាំងអស់ ជួនកាលមនុស្សប្រភេទនេះ ផ្អែមតែពិសពុល  ប៉ុន្តែមិនមែនសំដៅទាំងអស់នោះទេ គឹស្ថិតនៅលើការចេះសង្កេតមើល ចេះវិភាគមនុស្សដោយប្រើខួរក្បាលគិត និងរៀនស្គាល់មនុស្សឱ្យបានច្រើន៕

រូបតំណាង
រូបតំណាង
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T