ចង់ស្នើប្រាក់កម្ចី តែខ្លាចកូវីដមិនហ៊ានទៅធនាគារ? មានតែ អេស៊ីលីដាម៉ូបាល ក៏អាចស្នើបានដែរ

//s9.kh1.co/35/35f8529eb0afd57b717d8d956835c3925e279848.jpg
សង្គម

 ១៤-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកអ្នកកំពុងតែមានបំណងចង់ស្នើសុំឥណទាន ដើម្បីបើកអាវជីវកម្ម ឬកំពុងតែមានតម្រូវការថវិកាដើម្បីដោះស្រាយបញ្ហាផ្សេងៗមែនទេ?

ភ្នំពេញ៖ បើសិនជាពេលនេះ លោកអ្នកកំពុងតែមានបំណងចង់ស្នើសុំឥណទាន ដើម្បីបើកអាវជីវកម្ម ឬកំពុងតែមានតម្រូវការថវិកាដើម្បីដោះស្រាយបញ្ហាផ្សេងៗ ពេលនេះគឺមានភាពងាយស្រួលយ៉ាងខ្លាំង ដោយលោកអ្នកមិនចាំបាច់ទៅដល់ធនាគារអេស៊ីលីដាផ្ទាល់នោះទេ គឺគ្រាន់តែប្រើប្រាស់កម្មវីធីអេស៊ីលីដាម៉ូបាលតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់សំណើរសុំឥណទានតាមរយៈ អេស៊ីលីដាម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់ការស្នើសុំឥណទានរបស់អតិថិជន ឲ្យបានទាន់ពេលវេលា ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។

កម្មវិធីអេស៊ីលីដាម៉ូបាល
កម្មវិធីអេស៊ីលីដាម៉ូបាល

ក្នុងការដាក់ស្នើសុំឥណទាននេះដែរ តម្រូវឲ្យអតិថិជនមានគណនីអេស៊ីលីដាម៉ូបាលជាមុនសិន។ បន្ទាប់មកចូលកម្មវិធី អេស៊ីលីដាម៉ូបាល រួចជ្រើសរើសពាក្យ “សំណើរ”។ ជំហានបន្ទាប់ត្រូវបំពេញលេខសម្ងាត់ផ្ទាល់ខ្លួន រួចជ្រើសរើសពាក្យ “សំណើសុំឥណទាន”។ បន្ទាប់មកទៀត ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ ដូចជា បញ្ចូលទំហំឥណទាន ជ្រើសរើសប្រភេទរូបិយប័ណ្ឌ គោលបំណងនៃការខ្ចីប្រាក់ ជ្រើសរើសសាខា រួចចុចពាក្យយល់ព្រម។

សម្រាប់ជំហានចុងក្រោយ សូមផ្ទៀងផ្ទាត់ព័ត៌មានរបស់លោកអ្នក រួចចុចពាក្យយល់ព្រម នោះលោកអ្នកនឹងឃើញផ្ទាំងនិងសារបញ្ជាក់ថា ប្រតិបត្តិការស្នើសុំឥណទានទទួលបានជោគជ័យ ហើយលោកអ្នកនឹងទទួលបានការទាក់ទងពីខាងភ្នាក់ងារឥណទានក្នុងពេលឆាប់ៗ។

ចំពោះព័ត៌មានលម្អិតទាក់ទងនឹងសំណើឥណទានតាមរយៈអេស៊ីលីដាម៉ូបាល សូមចូលទៅកាន់តំណរនេះ៖ https://www.acledabank.com.kh/qr/toanchet?usrManual=loan-request

កម្មវិធីអេស៊ីលីដាម៉ូបាល
កម្មវិធីអេស៊ីលីដាម៉ូបាល

គួររម្លឹកដែរថា សម្រាប់អតិថិជនដែលមានទាន់មានកម្មវិធីអេស៊ីលីដាម៉ូបាល លោកអ្នកអាចបង្កើតបានខ្លួនឯងងាយៗ តាមរយៈទូរសព្ទដៃដោយអាចទាញយកពីកម្មវិធី Appstore Playstore ឬ Huawei AppGallery ។ ចំពោះលក្ខខណ្ឌក្នុងការបង្កើតគណនីអេស៊ីលីដាម៉ូបាល តម្រូវឲ្យមានអាយុចាប់ពី ១៨ឆ្នាំឡើង និងតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណដូចជា៖ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, លិខិត​ឆ្លង​ដែន (នៅ​មាន​សុពល​ភាព​យ៉ាង​តិច ៣​ខែ), ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ប្រហាក់​ប្រហែល​ផ្សេង​ទៀត​ដែល​មាន​ភ្ជាប់​ជា​មួយ​នូវ​រូប​ថត​របស់​អតិថិជន ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការចុះ​ឈ្មោះ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ឬការចុះ​ឈ្មោះ​នៅ​ការិយាល័យ​ធនាគារ និងការចុះ​ឈ្មោះ​ធ្វើ​ជា​ពាណិជ្ជករអេស៊ីលីដាម៉ូបាល ដើម្បី​អាច​ប្រមូល​ប្រាក់​ថ្លៃ​ទំនិញ-សេវាកម្ម តាម​រយៈ QR Code សូមចូលមកកាន់តំណរនេះ https://www.acledabank.com.kh/kh/khm/ps_ebacledamobile ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T