បារាំង៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលរបស់ក្រុម PSG គឺ កីឡាករ Neymar Jr បានធ្វើការសាទរចំពោះស្មារតីរបស់ក្រុម PSG បន្ទាប់ពីទម្លាក់ក្រុមការពារតំណែងជើងឯក FC Bayern Munich កាលពីយប់មិញហើយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជក់ផងដែរថា នៅក្នុងការប្រកួតរវាងក្រុម Bayern Munich និង ក្រុម Paris Saint German មានគ្រាប់បាល់តែមួយគ្រាប់គត់ដែលកើតឡើង។ កីឡាករ Eric Maxim Choupo-Moting បានរកគ្រាប់បាល់បញ្ចូលទីក្នុងតង់ទី ១ សម្រាប់ក្រុម Bayern Munich ដែលធ្វើឧ្យក្រុមទទួលបានលទ្ធផលទាំងពីរជើង ៣-៣ ប៉ុន្តែតាមរយៈការគិតគ្រាប់បាល់ក្រៅដីបានធ្វើឧ្យក្រុម Paris Saint German ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ជាបន្ត។


នៅក្នុងបទសម្ភាស៍មួយជាមួយ RMC Sport កីឡាករ Neymar Jr បានថ្លែងថា៖
ខ្ញុំពិតជារីករាយណាស់ទោះបីបរាជ័យក៏ដោយ ។ យើងបានឡើងទៅជួបក្រុមដ៏អស្ចារ្យជាបន្តទៀត។ យើងក៏ជាក្រុមដ៏អស្ចារ្យផងដែរហើយយើងបានបង្ហាញវានៅរាត្រីនេះ។ យើងបានទម្លាក់ក្រុមមួយដ៏ខ្លាំងដែលជើងឯកអឺរ៉ុប។ គោលបំណងត្រូវរបស់យើងបានគេគោរពឥឡូវនេះយើងស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយយើងត្រូវធ្វើការខំប្រឹងបន្ថែមទៀត ធ្វើឱ្យប្រសើរឡើងនិងសង្ឃឹមថានឹងធ្វើបានល្អនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕