លោក​ Thomas Tuchel សប្បាយរីករាយចំពោះការប្រយុទ្ធរបស់ Chelsea លើ​ Porto

//s9.kh1.co/e1/e1110d92dd6d23132a9b10f7e74973214ec6d34c.jpg
កីទ្បា

 ១៤-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Thomas Tuchel សប្បាយរីករាយចំពោះការប្រយុទ្ធរបស់ Chelsea លើ​ Porto

បរទេស៖ ក្រុមតោខៀវ​ Chelsea​ ដែលមកពីប្រទេសអង់គ្លេសបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងវិធីសាស្រ្តការពារខ្លួន និង​ប្រយុទ្ធនឹងគូរប្រយុទ្ធដែលមកពីប្រទេសព័រទុយហ្កាល់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងក្រុម Chelsea​ និង ក្រុម Porto
ការប្រកួតរវាងក្រុម Chelsea​ និង ក្រុម Porto
លោក Thomas Tuchel​ គ្រូបង្វឹកក្រុមតោខៀវ Chelsea
លោក Thomas Tuchel​ គ្រូបង្វឹកក្រុមតោខៀវ Chelsea

លោក Thomas Tuchel បានទទួលស្គាល់ថាជោគជ័យរបស់ក្រុមខ្លួនក្នុងការប្រកួតជើងទី ២ របស់ Chelsea ទល់នឹង Porto កាលពីថ្ងៃអង្គារប្រហែលជាមិនមានភាពទាក់ទាញសម្រាប់ទស្សនិកជនភាគច្រើននោះទេប៉ុន្តែលោកបាននិយាយថាលោករីករាយនឹងមើលពីរបៀបដែលក្រុមរបស់លោកអនុវត្តផែនការ និងយុទ្ធសាស្ត្ររបស់លោក។

ការប្រកួតរវាងក្រុម Chelsea​ និង ក្រុម Porto
ការប្រកួតរវាងក្រុម Chelsea​ និង ក្រុម Porto
ការប្រកួតរវាងក្រុម Chelsea​ និង ក្រុម Porto
ការប្រកួតរវាងក្រុម Chelsea​ និង ក្រុម Porto

គួរបញ្ជក់ផងដែរថា​ ការប្រកួតកាលពីយប់មិញនេះ មានគ្រាប់បាល់តែមួយគត់ដែលកើតឡើងដោយក្រុម​ Porto​ នៅនាទីទី៩៣​ តាមរយះការស៊ុតបញ្ជូលទីរបស់កីឡាករ Mehdi Taremi​ ធ្វើឱ្យក្រុម Porto​ យកឈ្នះក្រុម Chelsea​ ក្នុងលទ្ធផល 1-0​ ។​​ ក៏ប៉ុន្តែក្រុមតោខៀវ Chelsea បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ដោយសារតែគ្រាប់បាល់ទាំងពីរជើង 2-1​​ ។ លោក Thomas Tuchel បានហៅការស៊ុតបញ្ជូលទីរបស់ Taremi ថាជាសំណាងហើយបាននិយាយថាបើនិយាយពីតោខៀវ Chelsea គឺមិនមានភាពល្អឥតខ្ចោះនៅក្នុងការលេងរបស់ពួកគេនៅជើងទី២នេះ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T