Bayern ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ខណៈ PSG និង Chelsea ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UCL

//s9.kh1.co/d5/d5d6f5637c424b09239a2c5228842d3ca00632fe.jpg
កីទ្បា

 ១៤-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Bayern Muchen ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ខណៈPSG និង Chelsea ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃពានរង្វាន់UCL

បរទេស៖ ការប្រកួតបាល់ទាត់ជើងទី២នៃវគ្គ៨ក្រុមចុងក្រោយបានរកឃើញពីរក្រុមដែលត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃពានរង្វាន់ UEFA Champions League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងក្រុមPSG ជាមួយនឹង FC Bayern Muchen
ការប្រកួតរវាងក្រុមPSG ជាមួយនឹង FC Bayern Muchen

ការប្រកួតដ៏កក្រើកយប់មិញនេះគឺជាជំនួបរវាងក្រុម PSG ជាមួយ Bayern Muchen ខណៈមួយគូទៀតគឺរវាងក្រុម Chelsea ជាមួយក្រុម Porto ពោលគឺក្រុមម្ចាស់ផ្ទះទាំងពីរគឺសុទ្ធតែបញ្ចប់ទៅដោយបរាជ័យក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ១ទល់នឹង០ដូចគ្នា ប៉ុន្តែសរុបគ្រាប់បាល់ទៅគឺក្រុមម្ចាស់ផ្ទះទាំងពីរជាអ្នកឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតរវាងក្រុមChelsea ជាមួយនឹង Porto
ការប្រកួតរវាងក្រុមChelsea ជាមួយនឹង Porto

ក្នុងនោះផងដែរការប្រកួតនៅទឹកដីបារាំងរវាង PSG និង Bayern Muchen គឺពិតជាជំនួបដ៏តានតឹងខ្លាំង ខណៈដែលជើងទី១គឺក្រុមយក្សអាល្លឺម៉ង់និងម្ចាស់ជើងឯករដូវកាលមុនបានបរាជ័យនៅលើទឹកដីខ្លួនឯងដោយលទ្ធផល ៣ទល់នឹង២ ខណៈពេលនេះពួកគេត្រូវការគ្រាប់បាល់ក្រៅដីជាចាំបាច់ដើម្បីមានឱកាសឡើងទៅវគ្គបន្ត ប៉ុន្តែការព្យាយាមរបស់ពួកគេបានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ដោយសរុបលទ្ធផលទៅគឺ ៣ ទល់នឹង ៣ ប៉ុន្តែ PSG មានគ្រាប់ក្រៅដីរហូតទៅដល់៣គ្រាប់ ខណៈBayern Muchen មានតែមួយគ្រាប់ ជាលទ្ធផល PSG គឺជាអ្នកឡើងទៅកាន់វគ្គបន្តដែលត្រូវជួបជាមួយក្រុមManchester City ឬ Borussia Dortmund

ការប្រកួតរវាងក្រុមPSG ជាមួយនឹង FC Bayern Muchen
ការប្រកួតរវាងក្រុមPSG ជាមួយនឹង FC Bayern Muchen
ការប្រកួតរវាងក្រុមPSG ជាមួយនឹង FC Bayern Muchen
ការប្រកួតរវាងក្រុមPSG ជាមួយនឹង FC Bayern Muchen
ការប្រកួតរវាងក្រុមPSG ជាមួយនឹង FC Bayern Muchen
ការប្រកួតរវាងក្រុមPSG ជាមួយនឹង FC Bayern Muchen

ចំណែកឯការប្រកួតរវាងក្រុមតោខៀវ Chelsea ជាមួយនឹង Porto ក៏ជាការប្រកួតមួយដ៏តានដឹងដោយក្រុម Porto ត្រូវការគ្រាប់បាល់ក្រៅដីយ៉ាងតិច២គ្រាប់ជាចាំបាច់ដើម្បីមានឱកាសឡើងទៅកាន់វគ្គបន្ត ប៉ុន្តែពួកគេបានខិតខំប្រឹងប្រែងហើយការតស៊ូរបស់ពួកគេគឺបានទទួលជ័យជម្នះទៅលើក្រុម Chelsea ១ទល់នឹង០ ទោះជាយ៉ាងនេះក្តីក្រុម Chelsea នៅតែជាក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ព្រោះលទ្ធផលជារួមគឺ Chelsea បានឈ្នះទៅលើPorto ដោយលទ្ធផល ២ ទល់នឹង ១។គួរបញ្ជាក់ផងដែរថាក្រុមតោខៀវ Chelsea នឹងត្រូវជួបក្រុម Real Madrid ឬហង្សក្រហម Liverpool នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ការប្រកួតរវាងក្រុមChelsea ជាមួយនឹង Porto
ការប្រកួតរវាងក្រុមChelsea ជាមួយនឹង Porto
ការប្រកួតរវាងក្រុមChelsea ជាមួយនឹង Porto
ការប្រកួតរវាងក្រុមChelsea ជាមួយនឹង Porto
ការប្រកួតរវាងក្រុមChelsea ជាមួយនឹង Porto
ការប្រកួតរវាងក្រុមChelsea ជាមួយនឹង Porto
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T