កីឡាករ Mason Mount និយាយថា Tuchel បានផ្លាស់ប្តូររឿងមួយនៅ Chelsea

//s9.kh1.co/71/716e8d48667abd22595c0083d3f63a24d6f6502e.jpg
កីទ្បា

 ១៤-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Mason Mount និយាយថា Tuchel បានផ្លាស់ប្តូររឿងមួយនៅ Chelsea

បរទេស៖ ក្រុមតោខៀវ Chelsea​​ ត្រូវបានគេមើលឃើញថា​ មានការផ្លាស់ប្តូរមួយរបស់ពួកគេបន្ទាប់ពីមានការផ្លាស់ប្តូរអ្នកចាត់ការទូទៅរបស់ពួកគេកាលពីខែមករា។ កីឡាករម្នាក់របស់ក្រុម Chelsea​ បានលើកឡើងថា លោក Tuchel បានផ្លាស់ប្តូរភាពរឹងមាំមួយនៅក្លិបតោខៀវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mason Mount
កីឡាករ Mason Mount
កីឡាករ Mason Mount​​ និង ​លោក Thomas Tuchel 
កីឡាករ Mason Mount​​ និង ​លោក Thomas Tuchel 

កីឡាករ Mason Mount បាននិយាយពីឥទ្ធិពលមួយដ៏ធំរបស់លោក Thomas Tuchel នៅឯក្រុមតោខៀវ Chelsea បន្ទាប់ពីក្រុមនេះបានទម្លាក់ក្រុម Porto ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ 

ការប្រកួតរវាង Chelsea និង Porto
ការប្រកួតរវាង Chelsea និង Porto
កីឡាករ Mason Mount
កីឡាករ Mason Mount

ក្រុមតោខៀវ​ Chelsea ទទួលបានជោគជ័យយ៉ាងខ្លាំងក្រោមការដឹកនាំថ្មីរបស់ពួកគេដែលបានចូលដឹកនាំជំនួសតំណែងលោក Frank Lampard កាលពីដើមឆ្នាំនេះហើយគាត់បានភ្លាត់ចាញ់តែម្តងក្នុងរយៈពេលជិត ៣ ខែដែលលោកបានដឹកនាំ។​ ក្រៅពីការបង្ហាញខ្លួនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League លើកទី ៨ របស់ពួកគេ​ ក្រុមតោខៀវ Chelsea នៅតែស្ថិតក្នុងភាពចម្រូងចម្រាសដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ ៤ ក្នុងក្របខ័ណ្ឌ Premier League ហើយគ្រោងនឹងលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅចុងសប្តាហ៍នេះ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T