កីឡាករ Neymar Jr​ បានបញ្ជាក់រឿងមួយជាមួយក្រុម Paris Saint German

//s9.kh1.co/5c/5cc736b7870bd60bb95363e76e8110d46b79ed73.jpg
កីទ្បា

 ១៤-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Neymar Jr​ បញ្ជាក់រឿងមួយជាមួយក្រុម Paris Saint German

បារាំង៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រសុីសរបស់ក្រុម Paris Saint German​ គឺ កីឡាករ Neymar Jr​ បានចេញមកបញ្ជាក់រឿងមួយជាមួយក្លិប Paris Saint German ពោលគឺ រូបគេនឹងបន្តកុងត្រាថ្មីជាបន្តទៀតជាមួយក្រុមនឹងក្លិបដែលស្ថិតក្នុងក្របខណ្ឌ League 1​ មួយនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar Jr
កីឡាករ Neymar Jr

ប្រធានក្រុមរូបនេះហាក់មានសុទិដ្ឋិនិយមចំពោះអនាគតរបស់ក្រុមរបស់ខ្លួនបន្ទាប់ពីក្រុមរបស់ពួកគេបានយកឈ្នះក្រុម FC Bayern Munich ដែលមកពីប្រទេសអាឡឺម៉ង់ ហើយឡើងទៅ៊វគ្គបន្តនៃពានរង្វាន់​ UFFA Champion League កាលពីយប់មិញ  ។ គួរបញ្ជាក់ផងដែរថា 

Bayern Munich បានយកឈ្នះជើងទី ២ ក្នុងលទ្ធផល​ ១-០​ ធ្វើឧ្យក្រុមទាំងពីរមានលទ្ធផលស្មើគ្នា ៣-៣ ប៉ុន្តែ PSG បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយរកគ្រាប់បាល់ក្រៅដីបានច្រើនជាង Bayern Munich ។

កីឡាករ Neymar Jr
កីឡាករ Neymar Jr

បន្ទាប់ពីការប្រកួតនេះ កីឡាករ​ Neymar ដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ ២០២២ បាននិយាយថាការបន្តកុងត្រារបស់គាត់នៅក្លិប PSG លែងជាបញ្ហាទៀតហើយ​៕

រូបខាងឆ្វេង កីឡាករ Neymar Jr
រូបខាងឆ្វេង កីឡាករ Neymar Jr
Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T