ប្លែកទៀតហើយ! Deadpool ប៉ះ Nick Fury ក្នុងខ្សែភាពយន្តបែប Action និងកំប្លែងថ្មី (មានវីដេអូ)

//s9.kh1.co/86/8679b337313351aff8cbe774c88e48ea28d38840.png
តារា & កម្សាន្ដ

 ១៤-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Ryan Reynolds ជួប Samuel L. Jackson ជួបគ្នាជាថ្មីនៅក្នុងខ្សែភាពយន្តថ្មីរឿង Hitman’s Wife’s Bodyguard

បរទេស៖ លោកអ្នកប្រាកដជាបានស្គាល់មកហើយនូវតួអង្គ Deadpool ដែលសម្ដែងដោយលោក Ryan Reynolds នឹងតួអង្គ Nick Fury សម្ដែងដោយលោក Samuel L. Jackson ទោះតួអង្គទាំងពីរនេះមិនទាន់បានជួបគ្នានៅក្នុងរឿងរបស់ Marvel ឬចក្រវាឡ MCU នៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែពេលនេះពួកគេទាំងពីរបានមកជួបគ្នាម្ដងទៀតហើយនៅក្នុងខ្សែភាពយន្តប្រភេទ Action បាញ់ប្រហារដ៏អស្ចារ្យលាយឡំជាមួយនឹងភាពកំប្លែងរបស់តួអង្គទាំងពីរក្នុងរឿង Hitman’s Wife’s Bodyguard ដែលជាខ្សែភាពយន្តប្រភេទបែប Sequel បន្តពីរឿងដើមដែលមានចំណងជើងថា The Hitman's Bodyguard ដែលចេញនៅក្នុងឆ្នាំ ២០១៧​ ហើយរកចំណូលបាន 176.6 លានដុល្លារអាមេរិកដោយចំណាយអស់ប្រាក់ដើមត្រឹមតែ 30​ ទៅ 69 លានដុល្លាអាមេរិកប៉ុណ្ណោះ។

រឿង Hitman’s Wife’s Bodyguard
រឿង Hitman’s Wife’s Bodyguard
The Hitman's Bodyguard
The Hitman's Bodyguard

តោះចង់ដឹងថាតើវីដេអូ Trailer ថ្មីនៃខ្សែភាពយន្តរបស់លោកតារាសម្ដែងទាំងពីរក្នុងរឿង Hitman’s Wife’s Bodyguard ដែលគម្រោងចាក់បញ្ចាំងនៅថ្ងៃទី ១៦​ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះមានភាពអស្ចារ្យនិងកំប្លែងយ៉ាងណាសូមប្រិយមិត្តទស្សនានូវវីដេអូខ្លីនោះដូចខាងក្រោម៖

វីដេអូខ្លី  Hitman’s Wife’s Bodyguard
វីដេអូខ្លីរឿង The Hitman's Bodyguard
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T