ក្លិបបិសាចក្រហម Man Utd នឹងប្រើប្រាស់មូលនិធិ Champions League ដើម្បីទិញ Ronaldo

//s9.kh1.co/ff/ff8f338b13aa43fdea157a96b8775c673bd9facc.jpg
កីទ្បា

 ១៤-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តាមសេចក្តីរាយការណ៍បានឲ្យដឹង ថាក្រុមបិសាចក្រហម Manchester United កំពុងតែព្យាយាមចុះកុងត្រាឡើងវិញជាមួយកីឡាករ Cristiano Ronaldo នៅរដូវក្តៅនេះដែលពេលនេះពួកគេទាំងអស់សុទ្ធតែមានសិទ្ធិក្នុងការប្រជែងយកពានរង្វាន់ Champions League សម្រាប់រដូវកាលក្រោយ។

បរទេស៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United កំពុងតែព្យាយាមចុះកុងត្រាឡើងវិញជាមួយកីឡាករ Cristiano Ronaldo នៅរដូវក្តៅនេះ ដែលពេលនេះពួកគេទាំងអស់សុទ្ធតែមានសិទ្ធិក្នុងការប្រជែងយកពានរង្វាន់ Champions League សម្រាប់រដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ក្រុមរបស់លោក Ole Gunnar Solskjaer បានមកពីក្រោយដើម្បីយកឈ្នះ ៣-១ នៅលើកំពូលតារាងគូប្រជែងទាំង ៤ គឺ Tottenham Hotspur កាលពីចុងសប្តាហ៍មុនហើយពេលនេះក្រុម Chelsea មាន ៩ ពិន្ទុលើសក្រុមលេខ ៥ ដោយនៅសល់ ៧ ប្រកួតទៀត។ យោងទៅតាម Calciomercato បានអោយដឹងថា United នឹងប្រើប្រាក់ដែលរកបានពីវគ្គជម្រុះកំពូលទាំងបួន ដើម្បីព្យាយាមបញ្ចុះបញ្ចូល Ronaldo ឱ្យវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញក្នុងរយៈពេល ១១ ឆ្នាំបន្ទាប់ពីចាកចេញទៅចូលរួមជាមួយ Real Madrid ក្នុងតម្លៃកំណត់ត្រាពិភពលោក។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

កិច្ចព្រមព្រៀងដែលមានសក្តានុពលណាមួយក៏អាចរួមបញ្ចូលទាំងខ្សែបម្រើ Paul Pogba នឹងឆ្ពោះទៅទិសដៅផ្ទុយនិងការចុះហត្ថលេខាសម្រាប់ក្រុម Juventus ។​ ភ្នាក់ងាររបស់ Pogba គឺ Mino Raiola បានប្រកាសកាលពីឆ្នាំមុនថាកូនក្តីរបស់គាត់មិនសប្បាយចិត្តនៅ Old Trafford ហើយកំពុងតែចង់ចាកចេញ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាតើកីឡាករបារាំងរូបនេះនៅតែចង់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះឬថាតើគាត់នឹងប្តេជ្ញាចិត្តចំពោះបិសាចក្រហម។

Cristiano Ronaldo​ with pogba
Cristiano Ronaldo​ with pogba

ទោះបីស៊ុតបញ្ចូលទីបាន ២៥ គ្រាប់ក្នុងក្របខណ្ឌ Serie A ក្នុងការបង្ហាញខ្លួន ២៧ ប្រកួតក៏ដោយក៏ក្តីសង្ឃឹមរបស់ Ronaldo ក្នុងការជួយឱ្យ Juventus ទទួលបានជើងឯកលីគលំដាប់ទី ១០ របស់ពួកគេនៅពេលនេះគឺមិនទំនងនោះទេ ព្រោះថាក្រុម Inter Milan មាន ១២ ពិន្ទុនាំមុខពួកគេដោយនៅសល់ ៨ ប្រកួតទៀត៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
Keo Chandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T