Messi កំពុងលួងលោម Neymar ដើម្បីឱ្យវិលត្រឡប់មកកាន់ក្លិប Barcelona វិញ

//s9.kh1.co/37/3794e3c9d81eec8e5418547a8c30935dd8d9ae3b.jpg
កីទ្បា

 ១៤-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Lionel Messi ត្រូវបានគេរាយការណ៍ថាកីឡាកររូបបានទាក់ទងជាមួយខ្សែប្រយុទ្ធ Neymar របស់ Paris Saint-Germain ដើម្បីជំរុញការវិលត្រឡប់មកកាន់ក្លឹប Barcelonaវិញ ។

បរទេស៖ Lionel Messi ត្រូវបានគេរាយការណ៍ថាកីឡាកររូបបានទាក់ទងជាមួយខ្សែប្រយុទ្ធ Neymar របស់ Paris Saint-Germain ដើម្បីជំរុញការវិលត្រឡប់មកកាន់ក្លឹប Barcelonaវិញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi និង Neymar
Messi និង Neymar

Neymar បានចំណាយពេល ៤ រដូវកាលលេងជាមួយ Messi នៅ Camp Nou ដោយយកឈ្នះបាន ១០ ពានរង្វាន់ក្នុងកំឡុងពេលដ៏អស្ចារ្យសម្រាប់ក្រុមយក្សកាឡាតាន់។

Messi និង Neymar
Messi និង Neymar

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចាកចេញទៅ PSG ក្នុងតម្លៃផ្ទេរ ១៩៨ លានផោនកាលពី ៤ ឆ្នាំមុន ប៉ុន្តែរូបគេបានឈានដល់ ១៤ ខែចុងក្រោយនៃកិច្ចសន្យា Parc des Princes ។

Neymar
Neymar

Neymar បានបញ្ជាក់កាលពីដើមរដូវកាលនេះថាគាត់ចង់ជួបជុំជាមួយ Messi ម្តងទៀត នេះយោងទៅតាម L'Equipe ដែលអាចកើតឡើងប្រសិនបើអ្នកណាម្នាក់ចាកចេញ។ ដោយមានការអះអាងថាម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៦ លើកកំពុងតែ Call ទៅអតីតមិត្តរួមក្រុមរបស់ខ្លួនដោយសង្ឃឹមថារូបគេនឹងធ្វើការផ្លាស់ទៅ Barca ។

Neymar
Neymar

យ៉ាងណាមិញ ពាក្យចចាមអារ៉ាមនេះបានកើតឡើងចំពេលដែលអតីតកាយរឹទ្ធិរបស់ក្រុម Barca គឺលោក Andre Cury បាននិយាយថាក្លិបនេះទើបតែមានចំនួន ១៧ លានផោនប៉ុណ្ណោះក្នុងការចុះហត្ថលេខាជាមួយ Neymar ក្នុងឆ្នាំ ២០១៩ ៕

Neymar
Neymar
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T