លោក Rio Ferdinand ពិភាក្សាជាមួយ Dominic Calvert-Lewin ដើម្បីផ្លាស់ទៅក្រុម Man Utd

//s9.kh1.co/93/933ffdc9995d1136f0cd674a77b6d27b82571c51.jpg
កីទ្បា

 ១៤-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

វីរបុរសរបស់ក្លិបបិសាចក្រហមលោក Rio Ferdinand បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធ Dominic Calvert-Lewin ដោយបានអះអាងថាគាត់នឹងចុះហត្ថលេខាសម្រាប់ក្រុមបិសាចក្រហម។

បរទេស៖ វីរបុរសរបស់ក្លិបបិសាចក្រហមលោក Rio Ferdinand បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធ Dominic Calvert-Lewin ដោយបានអះអាងថាគាត់នឹងចុះហត្ថលេខាសម្រាប់ក្រុមបិសាចក្រហម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Dominic Calvert-Lewin
Dominic Calvert-Lewin

កីឡាករវ័យ ២៤ ឆ្នាំរូបនេះកំពុងរកគ្រាប់បាល់ដ៏ល្អបំផុតក្នុងរដូវកាលនេះ ដោយរកបាន ១៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ លើកសម្រាប់ Toffees នៅយុទ្ធនាការនេះ។

ក្រុម Man United បានទាក់ទងជាមួយលោក Harry Kane និង Erling Braut Haaland ប៉ុន្តែលោក Ferdinand មានការជឿជាក់លើ Calvert-Lewins នឹងក្លាយជាជម្រើសល្អសម្រាប់លោក Ole Gunnar Solskjaer។

Dominic Calvert-Lewin
Dominic Calvert-Lewin

អតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United បាននិយាយទៅកាន់ Channel Youtube Vip ថា លោកពិតជាស្រលាញ់ការលែងរបស់ខ្សែប្រយុទ្ធ គឺ Dominic Calvert-Lewin ។លោកបានមើលEverton រយៈកាលច្រើនឆ្នាំមកនេះ ឃើញថាកីឡាកររូបនេះពិតជាការពាគ្រាប់បាល់បានយ៉ាងល្អ។

Dominic Calvert-Lewin
Dominic Calvert-Lewin

ខ្ញុំបាននិយាយជាមួយលោក Carlo Ancelotti កាលពីដើមឆ្នាំនេះហើយគាត់បាននិយាយប្រាប់ Inzaghi ថា គាត់មិនត្រូវការឱកាសច្រើនដើម្បីរកគ្រាប់បាល់ទេ។

ជាក់ស្ដែងយើងក្រឡេកមើលខ្សែប្រយុទ្ធរូបនេះវិញ គាត់ប្រៀបដូចជាសិស្សម្នាក់ដែលពូកែលែងហ្គេម ហើយលែងបានយ៉ាងល្អទៀតផង។

Dominic Calvert-Lewin
Dominic Calvert-Lewin

ខ្ញុំគិតថាគាត់នឹងក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់របស់ក្រុម Manchester United ។ ខ្សែប្រយុទ្ធ Calvert-Lewin បានរកគ្រាប់បាល់បាន ៥១ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦៦ លើកចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០១៦ សម្រាប់ក្លិប Everton និងមានកិច្ចសន្យានៅហ្គូឌីសុនផាករហូតដល់ឆ្នាំ ២០២៥ ៕

Dominic Calvert-Lewin
Dominic Calvert-Lewin
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T