Lampard អាចនឹងត្រឡប់មក Premier League វិញដោយកំពុងឈរឈ្មោះទៅដឹកនាំក្លិបមួយនេះ

//s9.kh1.co/74/748db2ef97aa62e78c3202a1539e511dbabf56da.jpg
កីទ្បា

 ១៤-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Frank Lampard អាចនឹងត្រឡប់មក Premier League វិញដោយកំពុងឈរឈ្មោះទៅដឹកនាំក្លិប Crystal Palace

បរទេស៖​ បើតាមគេហទំព័រ Football Insider បានឲ្យដឹងថាអតីតគ្រូបង្វឹករបស់ក្លិបតោខៀវ Chelsea លោក​ Frank Lampard កំពុងតែឈរឈ្មោះក្នុងការទៅដឹកនាំក្លិប Crystal Palace ជំនួសលោក Roy Hodgson ដែលនឹងអស់កុងត្រាជាមួយក្លិបនៅចុងរដូវកាលនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក​ Frank Lampard
  លោក​ Frank Lampard

គួររម្លឹកដែរថា Lampard ត្រូវបាន Chelsea បញ្ចប់តួរនាទីកាលពីពាក់កណ្តាលរដូវកាលនេះ ក្រោយចំណាយទុនជាច្រើនទិញកីឡាករថ្លៃៗមករួមក្រុម ប៉ុន្តែនៅតែមានទម្រង់លេងមិនប្រសើរឡើង ក្នុងនោះជំនួសវិញដោយលោក Thomas Tuchel ។ ជាក់ស្តែងនៅពេលនេះ Lampard មិនទាន់សម្រេចចិត្តទៅដឹកនាំក្លិបណាមួយនៅឡើយនោះទេ ក្រោយចាកចេញពីទឹកដី Stamford Bridge ៕ 

  លោក​ Frank Lampard
  លោក​ Frank Lampard

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T