នោះៗ! មុនជំនួបជើងជី ២ ជាមួយ Liverpool យប់នេះ ជើងសំខាន់របស់ R.Madrid ម្នាក់រកឃើងឆ្លងកូវីដ-១៩

//s9.kh1.co/4a/4a9b015a112f15b7fe6e7d8d511212177026dc32.jpg
កីទ្បា

 ១៣-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មុនជំនួបជើងជី ២ ជាមួយ Liverpool យប់នេះ Ramos ត្រូវបានរកឃើងឆ្លងជម្ងឺកូវីត-១៩។

អេស្ប៉ាញ៖ កីឡាករ Sergio Ramos ត្រូវបានរកឃើញវិជ្ជមានជម្ងឺកូវីត-១៩ មុនជំនួបជើងទី ២ រវាងក្រុមអធិរាជស Real Madrid ទល់នឹងក្រុមហង្សក្រហម Liverpool ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sergio Ramos
Sergio Ramos

គួររម្លឹកដែរថា កាលពីជើងទី ១ ដែលប្រព្រឹត្តឡើងកាលពីអាទិត្យមុនក្រុមអធិរាជសក៏គ្មានវត្តមានខ្សែការពារឆ្នើមរូបនេះផងដែរ ដោយសារតែមានបញ្ហារបួសកំភួនជើង, ប៉ុន្តែលោក Zinedine Zidane នៅតែដឹកនាំក្រុមបានល្អ រហូតដល់បានបំបាក់ Liverpool នៅទឹកដីខ្លួនឯងក្នុងលទ្ធផល ៣-១។

Sergio Ramos
Sergio Ramos

ជាការពិតណាស់ ក្លិប Real Madrid នឹងត្រូវលេងដោយគ្មាន Ramos សារជាថ្មីម្តងទៀតសម្រាប់ការប្រកួតនៅទឹកដី Anfield នាយប់ថ្ងៃអង្គារនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគេបានសម្លឹងឃើញភាគរយដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបណ្តើរៗហើយ ជាមួយគ្នានេះដែរ ខ្សែការពារចាស់វស្សាត្រូវបានគេពិនិត្យរកឃើញឆ្លងជម្ងឺកូវីដ ១៩ នេះ បន្ទាប់ពីការពិនិត្យលើកចុងក្រោយរបស់ក្លិបមុនការប្រកួត។

Sergio Ramos
Sergio Ramos

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លិបបានឱ្យដឹងថា៖

ក្លិប Real Madrid CF សូមប្រកាសថា កីឡាកររបស់យើង Sergio Ramos ត្រូវបានពិនិត្យរកឃើញវិជ្ជមានជម្ងឺកូវីដ ១៩៕

ក្លិប Real Madrid CF

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T