ក្តៅៗ! ប្រធានក្រុមអធិរាជស Real Madrid មានផ្ទុកជំងឺកូវីដ-១៩

//s9.kh1.co/9f/9f23c0426e928c67906d65b698fc4d2b9d7c65d8.jpg
កីទ្បា

 ១៣-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្តៅៗ បងធំរបស់Real Madrid មានផ្ទុកមេរោគកូវីដ-១៩

បរទេស៖ ប្រធានក្រុមអធិរាជស Real Madrid កីឡាករ​ Sergio Ramos ត្រូវបានក្លិបបញ្ជាក់ថារូបគេត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តឃើញមានផ្ទុកមេរោគកូវីដ-១៩ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sergio Ramos
Sergio Ramos

គួរបញ្ជាក់ផងដែរថា ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ និង Real Madrid រូបនេះកំពុងតែមានបញ្ហារបួស និងអវត្តមានក្នុងការប្រកួតសំខាន់ៗដូចជាការប៉ះគ្នាជាមួយហង្សក្រហម Liverpool ទាំងពីរជើង និងទល់នឹង FC Barcelona ដោយគ្មានវត្តមានខ្សែការពារឆ្នើមរូបនេះផងដែរ៕

Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T