ក្រោយធ្វើចត្តាឡីស័ក៦ដង​ ពេលនេះលទ្ធផលតេស្ដ Taew ចេញហើយ

//s9.kh1.co/bf/bf787ba5c0fcc6842634ce426b5d194e0af69c81.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីការធ្វើតេស្ត រកជំងឺកូវីដលើកទីមួយ អវិជ្ជមានមក ពេលនេះចេញលទ្ធផលលើកទីពីរហើយ Taew អវិជ្ជមានដដែល

ថៃ៖ ជាច្រើនប្រាកដជាបានដឹងហើយថា ពេលបច្ចុប្បន្ននេះ នៅក្នុងបណ្ដាប្រទេសជាច្រើនគឺ មានជំងឺកូវីដរីករាលដាលជាច្រើនប្រទេស ដែលក្នុងនោះក៏មានប្រទេសថៃផងដែរ ដែលបានទទួលរងគ្រោះដោយសារជំងីមួយនេះ ដោយវាបានឆ្លងរាលដាលរហូតទៅដល់គ្រុមសិល្បៈតារាល្បីៗជាច្រើន ក៏មានការព្រួយបារម្ភ និងនាំគ្នាទៅធ្វើតេស្តរកជំងឺគ្រប់ៗគ្នា។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taew
Taew

សម្រាប់តារាស្រីដ៏ស្រស់ស្អាតគឺកញ្ញា Taew ​ដែលនាងក៏បានទៅទទួលការធ្វើតេស្តរកជំងីកូវីដ១៩ ផងដែរ បន្ទាប់ពីបានជាប់ពាក់ព័ន្ធនិងអ្នកជំងឺកូវីដដោយប្រយោល ។ ក្នុងនោះនាងបានទៅធ្វើតេស្តលើកទីមួយគឺអវិជ្ជមាន ប៉ុន្តែត្រូវនៅឃុំខ្លួនបន្តរហូតមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះស្រប់តែ Taew បានធ្វើឱ្យមហាជន និងហ្វេនៗ ជាច្រើនមានការភ្ញាក់ផ្អើល និង មានភាពរីករាយជាខ្លាំង បន្ទាប់ពីបានឃើញសាររបស់នាងផុសនៅក្នុង IG នាងថាៈ

“ លទ្ធផលសម្រាប់ខ្ញុំក្នុងការធ្វើតេស្តជំងឺកូវីដលើកទីពីរនេះ គឺ អវិជ្ជមាន ដែលនេះវាពិតជាមានសំណាងជាងអ្វីៗទាំងអស់សម្រាប់ខ្ញុំ៕"

Taew
Taew
Taew
Taew
Taew
Taew
Taew
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T