លេងល្អតែម៉េចមិនកោះហៅ! Hoddle ចង់ឲ្យ Southgate ហៅតារាឆ្នើមម្នាក់នេះទៅលេងនៅ Euro 2020

//s9.kh1.co/17/17427401e78cc0ab4c8058d3f6f5966365728a88.jpg
កីទ្បា

 ១៣-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Hoddle គិតថាកីឡាករ ម្នាក់នេះគួរតែបានចូលលេងនៅ Euro 2020

អង់គ្លេស៖ លោក Glenn Hoddle ចង់ឲ្យលោកគ្រូបង្វឹក Gareth Southgate កោះហៅខ្សែប្រយុទ្ធ Mason Greenwood ឲ្យចូលក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតនៅព្រឹត្តិការណ៍ Euro 2020 ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Mason Greenwood 
  ខ្សែប្រយុទ្ធ Mason Greenwood 

លោកក៏បានបន្ថែមទៀតថាទោះមិនឲ្យគេចូលលេងជាជម្រើស១១នាក់ដំបូង ក៏គួរតែដាក់ឈ្មោះឲ្យគេបានអង្គុយកៅអីបម្រុងដើម្បីរកឱកាសប្ដូរចូលព្រោះ Greenwood ពិតជាមានសមត្ថភាពនិងពូកែខាងបញ្ចប់ទី។

  ខ្សែប្រយុទ្ធ Mason Greenwood 
  ខ្សែប្រយុទ្ធ Mason Greenwood 

Mason Greenwood ទើបតែស៊ុត១គ្រាប់នៅចុងម៉ោងជួយឲ្យ Manchester United យកឈ្នះ Tottenham Hotspur ៣ ទល់នឹង ១ ទាំងដែលទើបតែត្រូវលោកគ្រូបង្វឹក Ole Gunnar Solskjaer ប្ដូរចូលនៅនាទីទី៧២ ដែលឆ្លុះបញ្ចាំងឲ្យពីទេពកោសល្យរបស់គេ។

  ខ្សែប្រយុទ្ធ Mason Greenwood 
  ខ្សែប្រយុទ្ធ Mason Greenwood 

សម្រាប់ ការលេងនៅក្រុមជម្រើសជាតិអង់គ្លេសវិញគឺ Greenwood ត្រូវកោះហៅឲ្យចូលលេងនៅឈុតធំកាលពីឆ្នាំមុនប៉ុន្តែដោយសារមានរឿងអាស្រូវផ្លូវភេទនៅ អ៊ីស្លង់ ជាមួយ Phil Foden ទើបធ្វើឲ្យគេទទួលរងការរិះគន់ជាច្រើន។

ប៉ុន្តែនៅឆ្នាំនេះ Greenwood ត្រូវកោះហៅឲ្យចូលលេងនៅក្រុមជម្រើសជាតិអង់គ្លេសក្រោម២១ឆ្នាំសម្រាប់ការប្រកួត European Championship កាលពីខែមីនាកន្លងទៅ ប៉ុន្តែយ៉ាងណាមិញ សម្រាប់ក្រុមឈុតធំ គឺគ្មានមុខគេនៅក្នុងបញ្ជីកីឡាករត្រូវចូលលេងនៅវគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២០ដែលធ្វើឡើងនៅចុងខែមីនានោះឡើយ។

  ខ្សែប្រយុទ្ធ Mason Greenwood នៅក្រុមជម្រើសជាតិអង់គ្លេស 
  ខ្សែប្រយុទ្ធ Mason Greenwood នៅក្រុមជម្រើសជាតិអង់គ្លេស 

ខណៈការប្រកួតព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុបឬហៅកាត់ថា Euro 2020 នេះ ជិតនឹងធ្វើឡើងនៅខែមិថុនាខាងមុខ លោក Hoddle គិតថា Southgate គួរតែកុំបំភ្លេច Greenwood ចោលឲ្យសោះដោយលោកបានថ្លែងប្រាប់ Premier League Production ថា៖

សម្រាប់ខ្ញុំ Greenwood គួរតែបានចូលលេងនៅក្រុមជម្រើសជាតិអង់គ្លេស បើទោះបីជាដាក់ឲ្យគេជាកីឡាករបម្រុងក៏ដោយ។ បើសិនអ្នកចង់ក្រុមស៊ុតបញ្ចូលទីនៅ Euro គឺគួរតែយកគេមកលេងព្រោះគេអាចបង្កើតឱកាសឲ្យខ្លួនឯង និងមិត្តរួមក្រុមដទៃនិងពូកែខាងបញ្ចប់ទីផងដែរ។ ហើយខ្ញុំគិតថាទោះគេអាចមិនជាប់ជម្រើស១១នាក់ដំបូង ប៉ុន្តែក្នុងករណីក្រុមចង់ឲ្យការលេងមានការផ្លាស់ប្ដូរដើម្បីរកជ័យជម្នះគឺគួរតែពឹងពាក់លើគេ៕

លោក Glenn Hoddle 
លោក Glenn Hoddle 
លោក Glenn Hoddle 
  ខ្សែប្រយុទ្ធ Mason Greenwood នៅក្រុមជម្រើសជាតិអង់គ្លេស 
  ខ្សែប្រយុទ្ធ Mason Greenwood នៅក្រុមជម្រើសជាតិអង់គ្លេស 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T