មិនធម្មតា! ត្រឹម២សប្តាហ៍ បទ «Time To Rise» របស់ វណ្ណដា មានអ្នកចូលទស្សនាជិត១៦លានដង (មានវីដេអូ)

//s9.kh1.co/ca/ca108e726a3387ffeadc529c69d5f944e646e569.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កាលពី២សប្តាហ៍មុនតារាចម្រៀង Rap លោក វណ្ណដា បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «Time To Rise» ដែលជាបទចម្រៀងបែប Rap ដោយមានរួមបញ្ចូលនូវភ្លេងបុរាណរបស់ខ្មែរគឺចាបុីដងវែង ដែលមានការចូលរួមពីសំណាក់ព្រឹត្តធាចារ្យលោកតា គង់ ណៃ ផងដែរក្នុងបទចំរៀងដែលកំពុងផ្ទុះខ្លាំងនេះ ។

ភ្នំពេញ៖ កាលពី២សប្តាហ៍មុនតារាចម្រៀង Rap លោក វណ្ណដា បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «Time To Rise» ដែលជាបទចម្រៀងបែប Rap ដោយមានរួមបញ្ចូលនូវភ្លេងបុរាណរបស់ខ្មែរគឺចាបុីដងវែង ដែលមានការចូលរួមពីសំណាក់ព្រឹត្តធាចារ្យលោកតា គង់ ណៃ ផងដែរក្នុងបទចំរៀងដែលកំពុងផ្ទុះខ្លាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកតា គង់ ណៃ
លោកតា គង់ ណៃ

បទនេះផងដែរបាន​ធ្វើឲ្យ វណ្ណដា បំបែកកំណត់ត្រាធំមួយក្នុង Channel Youtube របស់ខ្លួនពោលគឺ «Time To Rise» គឺជាបទចម្រៀងដំបូងរបស់ខ្លួនដែលទទួលបានអ្នកចូលទស្សនារហូតដល់១លានដងក្នុងរយៈពេលត្រឹម២៤ម៉ោង ដែលនេះជាកំណត់ត្រាធំមួយផងដែរសម្រាប់ Channel Youtube របស់ វណ្ណដា ផ្ទាល់។

 វណ្ណដា
 វណ្ណដា

តែអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺចម្រៀងមួយបទនេះទទួលបានចំនួនអ្នកចូលទស្សនាយ៉ាងច្រើនត្រឹមរយៈពេល២សប្តាហ៍ ដោយមានចំនួន View រហូតដល់ 15,8 លានដង នៅលើ youtube ដែលជាចំនួន View ដ៏ច្រើនមួយក្នុងចំណោមបទចម្រៀងរបស់ វណ្ណដា ទាំងអស់នៅក្នុង Channel របស់ខ្លួនបើគិតត្រឹមរយៈពេលប្រហែលគ្នានេះ។

Time To Rise
Time To Rise

គួរឲ្យដឹងផងដែរថា បទចម្រៀង «Time To Rise» នេះមានការចូលរួម Featuring ពីសំណាក់ព្រឹត្តធាចារ្យចាបុីដងវែងរបស់យើង គឺលោកតា គង់ ណៃ ដែលធ្វើឲ្យចម្រៀងនេះកាន់តែទទួលបានប្រជាប្រិយភាពខ្លាំង បូករួមទាំង Music Video ដ៏គួរឲ្យទាក់ទាញទៀតនេះធ្វើឲ្យចម្រៀងមួយបទនេះនៅតែបន្តរផ្ទុះខ្លាំងនៅលើ Youtube ៕

ចង់ដឹងវីដេអូយ៉ាងណា សូមទស្សនាខាងក្រោមនេះ ៖

Time To Rise
លោកតា គង់ ណៃ
លោកតា គង់ ណៃ
លោកតា គង់ ណៃ និង វណ្ណដា
លោកតា គង់ ណៃ និង វណ្ណដា
លោកតា គង់ ណៃ
លោកតា គង់ ណៃ
 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
Time To Rise
Time To Rise
វណ្ណដា
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T