អ៊ីរ៉ង់ចោទអ៊ីស្រាអែលថាវាយប្រហាររោងចក្រនុយក្លេអ៊ែរបស់ប្រទេសខ្លួន និងព្រមានសងសឹក

//s9.kh1.co/25/258745ac8618fcdfe43ab2db35a7fa0a56723c95.jpg
សង្គម

 ១៣-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ៊ីរ៉ង់ព្រមានសងសឹកវិញ ខណៈចោទប្រកាន់អ៊ីស្រាអែលថា បានវាយប្រហាររោងចក្រនុយក្លេអ៊ែរបស់ប្រទេសខ្លួន

អ៊ីរ៉ង់៖ កាលពីថ្ងៃចន្ទកន្លងទៅ អ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលចំពោះការវាយប្រហារភេរវកម្មមួយទៅលើទីតាំងនុយក្លេអ៊ែរ ណាតាន (Natanz) របស់ខ្លួន និងបានប្តេជ្ញាសងសឹកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=640,h=731,q=100/fe/feb96f53b42c880dcd48faf8411a9cd1558b1268.png
https://s9.kh1.co/__image/w=650,h=450,q=100/77/77160cfae5f0d36d14a0c8135f442e7e501f11c8.png

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បាននិយាយថា ពួក Zionists (អ៊ីស្រាអែល) ចង់ចាត់វិធានការណ៍សងសឹកចំពោះចំណាត់ការរបស់អ៊ីរ៉ង់ ដើម្បីទទួលបានការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

លោក Mohammad Javad Zarif 
លោក Mohammad Javad Zarif 

លោកសង្កាត់ធ្ងន់ថាពួក Zionists ចង់សងសឹក ដោយសារតែការរីកចម្រើនទៅមុខរបស់យើងនៅក្នុងការដកទណ្ឌកម្ម។ យើងនឹងមិនធ្លាក់ក្នុងអន្ទាក់របស់ពួកគេទេ។ យើងនឹងមិនអនុញ្ញាតឱ្យមានរឿងបែបនេះ ប៉ះពាល់ដល់កិច្ចចរចានុយក្លេអ៊ែរឡើយ ប៉ុន្តែយើងនឹងសងសឹកប្រឆាំងពួកZionists (អ៊ីស្រាអែល)៕

https://s9.kh1.co/__image/w=650,h=366,q=100/2e/2eef665846608824d45a7e95581b25052c5e97a5.png
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T