ហានិភ័យហើយ! តារាឆ្នើមម្នាក់របស់ Arsenal នឹងបាត់មុខពីទីលានរហូតដល់ចប់រដូវកាល

//s9.kh1.co/96/96b2650109d38fdee7fbdb1aba2d245e67d08b1e.jpg
កីទ្បា

 ១៣-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ​ Arteta បង្ហើបថាខ្សែការពារជួរមុខម្នាក់របស់ Arsenal នឹងអវត្តមានរហូតដល់ចប់រដូវកាល

អង់គ្លេស៖ លោកគ្រូបង្វឹក Mikel Arteta បានបង្ហើបឲ្យដឹងថាខ្សែការពារ Kieran Tierney នឹងអវត្តមានលើទីលានរហូតដល់ចប់រដូវកាល ដោយសារតែបញ្ហារបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Kieran Tierney
  ខ្សែការពារ Kieran Tierney

កីឡាករសញ្ជាតិស្កុដឡែន៍រូបនេះត្រូវបង្ខំចិត្តដើរចេញពីទីលានក្រោយរងរបួសត្រង់ជង្គង់ក្នុងកាប្រកួតទល់នឹងក្លិបហង្សក្រហម Liverpool ដែល Arsenal ចាញ់ ៣ ទល់នឹង ០ ធ្វើឲ្យលោកគ្រូត្រូវបង្ខំចិត្តដាក់ Granit Xhaka ឲ្យលេងនៅតំណែងការពារជំនួស Kieran Tierney វិញ។

  ខ្សែការពារ Kieran Tierney រងរបួសក្នុងជំនួបទល់នឹង Liverpool 
  ខ្សែការពារ Kieran Tierney រងរបួសក្នុងជំនួបទល់នឹង Liverpool 

លោកគ្រូ Arteta បានថ្លែងថា៖

Kieran នឹងអវត្តមាន ប្រហែលជាដល់ចុងបញ្ចប់រដូវកាលតែម្ដងដូច្នេះទើប Xhaka ត្រូវមកជំនួសគេនៅត្រង់តំណែងការពារនេះ។

លោកគ្រូបង្វឹក Mikel Arteta 
លោកគ្រូបង្វឹក Mikel Arteta 
លោកគ្រូបង្វឹក Mikel Arteta 

គួរបញ្ជាក់ផងដែរថា ខ្សែការពារ Kieran Tierney លេងឲ្យក្លិប Celtic នៅប្រទេសស្កុដឡែន៍ពីឆ្នាំ២០០៥ ដល់ ២០១៩ ដោយក្នុងនោះធ្លាប់លេងទាំងនៅឈុតយុវជននិងនៅឈុតធំ និងទើបតែផ្ទេរមក Arsenal កាលពីឆ្នាំ២០១៩៕

  ខ្សែការពារ Kieran Tierney
  ខ្សែការពារ Kieran Tierney
  ខ្សែការពារ Kieran Tierney កាលលេងនៅ Celtic 
  ខ្សែការពារ Kieran Tierney កាលលេងនៅ Celtic 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T