At. Madrid កាន់តែកៀកក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធវ័យក្មេងម្នាក់ដែលគេឱ្យរហស្សនាមថា Suarez ទី២

//s9.kh1.co/21/2113a28d25fb2bf10b0659e6e9c95d9fbb715749.jpg
កីទ្បា

 ១៣-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

A.T Madrid កាន់តែកៀកក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធវ័យក្មេងម្នាក់ដែលមានឈ្មោះថា Matias Arezo។

អេស្ប៉ាញ៖ ក្លិប Atletico Madrid កំពុងជម្រុញគោលដៅរបស់ពួកគេក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអ៊ុយរូហ្កាយម្នាក់ដែលមានឈ្មោះថា Matias Arezo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Matias Arezo
Matias Arezo

ជាការពិតណាស់ កីឡាករវ័យ ១៨ ឆ្នាំ ត្រូវបានគេដាក់រហស្សនាមឱ្យថាជា Luis Suarez ទី ២ និងបច្ចុប្បន្នកំពុងត្រូវបានចាប់អារម្មណ៍ដោយក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប។

Matias Arezo
Matias Arezo

យ៉ាងណាមិញ ក្លិបយក្សនៅអេស្ប៉ាញមួយនេះកំពុងតែឈានមុខគេដើម្បីចុះកុងត្រាយកកីឡាករ Matias Arezo ពីក្រុម River Plate ខណៈពួកគេចង់បន្តគម្រោងរយៈពេលវែងជាមួយខ្សែប្រយុទ្ធរូបនេះ។

Matias Arezo
Matias Arezo

គួរបញ្ជាក់ដែរថា ក្លិប Atletico Madrid បានដាក់ស្នើរតម្លៃផ្ទេរសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះប្រមាណជា ១២ លានអឺរ៉ូ ឬ ស្មើរនឹង (១៤ លានដុល្លាអាមេរិក)៕

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T