ទប់ជាប់អត់? មុនប៉ះគ្នាយប់នេះ Muller សុំនិយាយពី Neymar និង Mbappe បន្តិច

//s9.kh1.co/87/874d0789eda994401157c027be9446b67d1eb92e.jpg
កីទ្បា

 ១៣-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Thomas Muller ថា ខ្សែការពារ Bayern Munich ត្រូវបានភារកិច្ចសំខាន់ក្នុងការតាមបិទ Neymar និង Kylian Mbappe

អាល្លឺម៉ង់៖ ខ្សែបម្រើប្រយុទ្ធក្លិប Bayern Munich កីឡាករ Thomas Muller បានលើកឡើងថា ក្រុមរបស់ខ្លួនត្រូវតែប្រយ័ត្នឲ្យមែនទែនចំពោះកីឡាករ Neymar និង Kylian Mbappe

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Thomas Muller
  កីឡាករ Thomas Muller

ជាការពិតណាស់ Muller និង Bayern Munich នឹងត្រូវមានភារកិច្ចសំខាន់នៅយប់នេះដោយត្រូវធ្វើដំណើរទៅកីឡដ្ឋាន Parc de Princes ដើម្បីប៉ះជាមួយ Paris Saint Germain ជាថ្មីក្នុងការប្រកួតជើងទីពីរវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។

  កីឡាករ Thomas Muller និង Neymar
  កីឡាករ Thomas Muller និង Neymar

ប្រសិនបើយើងត្រឡប់ទៅក្រោយក្នុងការប្រកួតជើងទីមួយវិញ គឺ PSG បានយកឈ្នះ Bayern Munich ក្នុងលទ្ធផល ៣ទល់នឹង២ ដែលពេលនោះ Mbappe បានរួមចំណែកទាត់បញ្ចូលទីពីរគ្រាប់ រីឯ Neymar មិនបានរកគ្រាប់បាល់ឡើយ ប៉ុន្តែ រូបគេបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីពីរគ្រាប់ដូចគ្នា។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

Muller បាននិយាយថា៖

Mbappe គឺ ពិតជាគ្រោះថ្នាក់ណាស់។ ជាមួយនឹងរបៀបលេងរបស់ពួកយើង កន្លែងជាច្រើនអាចនឹងទូលាយ ដូច្នេះខ្សែការពារយើងនឹងត្រូវមានភារកិច្ចសំខាន់ក្នុងការធ្វើការ។ សម្រាប់ PSG វិញ Mbappe និង Neymar ភាគច្រើនគាត់ឈរនៅក្នុងតំបន់ប្រយុទ្ធ មិនចុះមកជួយការពារឡើយ គឺ ពួកគេរកកន្លែងដែលគ្រោះថ្នាក់ត្រៀមសម្រាប់បានបាល់វាយបក។ អ្នកមិនអាចបិទពួកគេទាំងពីរឲ្យជាប់ពេញមួយការប្រកួតបានឡើយ៕

កីឡាករ Thomas Muller
កីឡាករ Kylian Mbappe និង Neymar
កីឡាករ Kylian Mbappe និង Neymar

ប្រភពmirror

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T