ភ្នំពេញ: ក្រោយស្វាមីបានជាសះស្បើយពីជំងឺកូវីដ១៩ បន្ទាប់ពីបានចូលខ្លួនទៅសម្រាកព្យាបាលមួយរយ:មក អ្នកនាង ប៉ែន ស្រីពេជ្រ ដែលពុកម៉ែ បងប្អូន និងប្រិយមិត្ត បានស្គាល់ថា អ្នកនាងជាពិធីការនីប្រចាំផលិតកម្មហង្សមាសមួយរូបដ៏មានប្រជាប្រិយភាពមួយរូបនេះ បានចេញមកទម្លាយប្រាក់ពីអារម្មណ៍ពិតរបស់ខ្លួនយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១ខែ ២ថ្ងៃហើយទើបបានជួបប្តីសម្លាញ់វិញ បងបានជាសះស្បើយ១០០%ហើយ❤️ អូនរងចាំថ្ងៃនេះយូហើយ អូនលែងមានអារម្មណ៍ថានៅម្នាក់អែងទៀតហើយ💪 សម្រាប់ខ្ញុំពិតជាជឿទៅលើឥទ្ធិពលនៃការចាក់វ៉ាក់សាំង ព្រោះខ្ញុំខ្លួនអែងជួបផ្ទាល់ ស្វាមីរបស់នាងខ្ញុំឆ្លងកូវីដ១៩ ហើយមិនមានអការៈអ្វីប៉ះពាល់ដល់សុខភាពរបស់គាត់ទេ តែដោយឡែកសម្រាប់រូបខ្ញុំមិនឆ្លង នោះមានន័យថាវ៉ាក់សាំងពិតជាមានប្រសិទ្ធភាព សម្រាប់នាងខ្ញុំ ហើយវាក៏ជាខែលកាពារសុខភាពស្វាមីរបស់រូបនាងខ្ញុំផងដែរ🙏ហើយបងប្អូនសូមកុំភ្លេច ទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក្តីក៍ត្រូវ តែអនុវត្តវិធានការ (បីកុំបីការពារ )💪 🙏🙏🙏សូមអរគុណដល់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលសម្រាប់ការផ្តល់វ៉ាក់សាំងចាក់ជូនដល់ប្រជាជនកម្ពុជា សូមបងប្អូនចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់គ្នា ដើម្បីអោយប្រទេសយើងរួចផុតពីជំងឺកាចសាហាវមួយនេះ💪🙏 រាត្រីសួស្តីមនុស្សជាទីស្រលាញ់ទាំងអស់គ្នា❤️

សូមរំលឹកផងដែរថា អ្នកនាង និងស្វាមីបានទទួលវ៉ាក់សាំងរួចហើយទាំងពីរនាក់ ខណ:ដែលអ្នកនាង ប៉ែន ស្រីពេជ្រ បានធ្វើការស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង ក្រុមគ្រួសារ សហគមន៌ និងសង្គមជាតិ នឹងមនុស្សជាទីស្រលាញ់កាលពីថ្ងៃទី២៣ ខែកុម្ភ: កន្លងទៅនេះ៕




