ក្លិប PSG ច្រានចោលសំណើ ៣០០ លានផោន របស់ Real Madrid ដែលចង់ទិញយក Neymar ទៅទឹកដីអេស្ប៉ាញ

//s9.kh1.co/6f/6f699a48a057b92eb698192f214e597883b51447.png
កីទ្បា

 ១៣-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

​ក្លិប PSG បានច្រានចោលសំណើ ៣០០ លានផោន របស់ Real Madrid ដែលចង់ទិញយក Neymar ទៅទឹកដីអេស្ប៉ាញ

ប្រេស៊ីល៖ លោក Wagner Ribeiro ដែលជាអតីតភ្នាក់ងាររបស់ក្រុមជម្រើសជាតិប្រេស៊ីល បានអះអាងថា Paris Saint-Germain បានបញ្ជាក់យ៉ាងច្បាស់ថា សូម្បីតែទឹកប្រាក់មួយកោដិដុល្លារក៏មិនគ្រប់គ្រាន់ដើម្បីទទួលបានកីឡាករប្រេស៊ីលរូបនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar Jr 
Neymar Jr 

ក្លិបយក្សនៃលីគលំដាប់ទី១ បានបំបែកឯតទគ្គកម្មផ្ទេរកីឡាករលំដាប់ពិភពលោកនៅរដូវក្តៅឆ្នាំ ២០១៧ នៅពេលបញ្ចុះបញ្ចូលកំពូលតារាឆ្នើមអាមេរិកខាងត្បូងរូបនេះចេញពី Barcelona ក្នុងតម្លៃ ២២២ លានអឺរ៉ូ (១៩២ លានផោន/ ២៦៤ លានដុល្លារ)។

Neymar Jr 
Neymar Jr 

គួរឱ្យដឹងដែរថា ចាប់តាំងពីកិច្ចព្រមព្រៀងនោះមក ការវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញសម្រាប់ Neymar ត្រូវបានបញ្ចប់ជាមួយនឹងក្រុម Real Madrid ដែលបានត្រឹមសម្លឹងមើលការប្រែក្លាយការរំពឹងទុកឱ្យទៅជាការពិត នៅពេលដែលសំណួរមួយត្រូវបានគេសួរអំពីអនាគតរបស់កីឡាករវ័យ ២៩ ឆ្នាំនៅប្រទេសបារាំង៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T