គំនិតល្អ! លោក​ Ferdinand ចង់ឲ្យ Man Utd ទិញតារាឆ្នើម Everton ម្នាក់នេះ

//s9.kh1.co/2f/2fe583c8a46bb416476badfca260b9f55109e5d0.jpg
កីទ្បា

 ១៣-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Rio Ferdinand ចង់ឲ្យ Manchester United ទិញ Dominic Calvert-Lewin

អង់គ្លេស៖ អតីតប្រធានក្រុម Manchester United លោក Rio Ferdinand ជឿជាក់ថា ការចុះហត្ថលេខានាំយក កីឡាករ Dominic Calvert-Lewin មកកាន់កីឡដ្ឋាន Old Trafford គឺ ជារឿងដែលល្អបំផុតប្រសិនបើក្រុមបរាជ័យក្នុងការទិញយក Erling HaalandHarry Kane

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Rio Ferdinand
  លោក Rio Ferdinand

ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Calvert-Lewin កំពុងតែបង្ហាញទម្រង់បានល្អមែនទែនដោយរូបគេអាចរកគ្រាប់បាល់បាន១៩គ្រាប់ក្នុងការបង្ហាញខ្លួន៣២ប្រកួត។

  កីឡាករ Dominic Calvert-Lewin
  កីឡាករ Dominic Calvert-Lewin

នៅពេលបច្ចុប្បន្នអ្នកចាត់ការក្រុមលោក Solskjaer ក៏កំពុងតែស្វះស្វែងក្នុងការរកខ្សែប្រយុទ្ធកណ្តាលថ្មីម្នាក់បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Edinson Cavani នឹងចាកចេញក្រោយបញ្ចប់រដូវកាល។ ក្លិបមានគម្រោងក្នុងការទិញយក Haaland ឬ Kane ប៉ុន្តែវាអាចនឹងពិបាកបន្តិចព្រោះអ្នកទាំងពីរមានតម្លៃខ្លួនថ្លៃ និង ក្លិបធំៗជាច្រើនចង់បានដូចគ្នា។

លោក Ole Gunnar Solskjaer និង Edinson Cavani
លោក Ole Gunnar Solskjaer និង Edinson Cavani

លោក Ferdinand បាននិយាយថា៖

ខ្ញុំស្រលាញ់ Calvert-Lewin ណាស់។ នៅក្នុងឆ្នាំនេះខ្ញុំតែងតែទស្សនាការប្រកួតរបស់ Everton ហើយ Calvert-Lewin តែងតែបង្កគ្រោះថ្នាក់ដល់ខ្សែការពារគូប្រកួត។ គាត់មិនមែនជាកីឡាករដែលអ្នកចង់លេងទល់មុខរាល់សប្តាហ៍ឡើយ។ ខ្ញុំគិតថាការចុះហត្ថលេខាយកគាត់ គឺ ជារឿងដ៏អស្ចារ្យសម្រាប់ Man Utd។ វាអាស្រ័យទៅលើលោក Solskjaer មើលឃើញអុីចឹងអត់៕

  លោក Rio Ferdinand
  កីឡាករ Dominic Calvert-Lewin
  កីឡាករ Dominic Calvert-Lewin

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T