កុំប៉ះឲ្យសោះ! Tuchel បង្ហើបថាកូនក្រុមបីរូបនេះជាបងធំនៅ Chelsea

//s9.kh1.co/97/97061a59deabb448770d45c1280b6396f0210c55.jpg
កីទ្បា

 ១៣-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Tuchel បង្ហើបពីឈ្មោះកូនក្រុមបីរូបដែលជាបងធំក្នុងក្រុម

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel បាននិយាយថាគ្មានអ្នកណាចង់ឈ្លោះប្រកែកជាមួយកូនក្រុមបីនាក់របស់លោកគ្រូនោះគឺ ប្រធានក្រុម Cesar Azpilicueta, Antonio Rudiger និង Mateo Kovacic ឡើយព្រោះពួកគេប្រៀបដូចបងធំដែលមានចរិតចូលចិត្តការពារមិត្តរួមក្រុមទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ប្រធានក្រុម Cesar Azpilicueta
   ប្រធានក្រុម Cesar Azpilicueta
ខ្សែការពារ Antonio Rudiger 
ខ្សែការពារ Antonio Rudiger 
ខ្សែបម្រើ Mateo Kovacic
ខ្សែបម្រើ Mateo Kovacic

ក្លិបតោខៀវ Chelsea របស់លោកគ្រូត្រូវប្រកួតតទល់នឹង Porto នៅជើងទី២ វគ្គ៨ក្រុមពាន Champions League នៅយប់ថ្ងៃអង្គារវេលាម៉ោង២ទាបភ្លឺនេះហើយ ដោយកាលពីជើងទី១ Chelsea បានយកឈ្នះ ២ ទល់នឹង ០ Chelsea ។ ក្នុងនោះដែរ លោកគ្រូ Tuchel ឆ្លៀតបង្ហើបថា Chelsea មានកីឡាករបីនាក់ដែលហ៊ានចេញមុខការពារមិត្តរួមក្រុមបើសិនការប្រកួតប្រែក្លាយជាតានតឹង។

ខ្សែការពារ Antonio Rudiger,  Cesar Azpilicueta និង Mateo Kovacic
ខ្សែការពារ Antonio Rudiger,  Cesar Azpilicueta និង Mateo Kovacic

លោកគ្រូ Tuchel បានថ្លែងថា៖

ការពិតទៅ គ្មានអ្នកណាចង់ឈ្លោះប្រកែកជាមួយ Antonio Rudiger, Mateo Kovacic និង Cesar Azpilicueta ឡើយ។ សម្រាប់ខ្ញុំគឺគ្មានទេព្រោះពួកគេតែងតែត្រៀមខ្លួនរួចរាល់ក្នុងការចូលប្រយុទ្ធនិងការពារមិត្តរួមក្រុមដែលវាជាអ្វីដែលមានតាំងពីកំណើត។ ពួកគេជាកីឡាករដែលពួកយើងអាចពឹងពាក់បាន ។ សម្រាប់ខ្ញុំ ខ្ញុំគិតថាពេលខ្លះការប្រកួតវាតានតឹងពេកទើបកីឡាករក្នុងក្រុមព្យាយាមរកមើលមិត្តរួមក្រុមណាដែលអាចពឹងពាក់បាន ពួកយើងនឹងជួយគ្នាទៅវិញទៅមក។ ហើយពួកយើងនឹងព្យាយាមលេង៩០នាទីពេញឲ្យចេញលទ្ធផលល្អបំផុតដើម្បីសម្រេចគោលដៅធំមួយ។

លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

ពេលនេះ Chelsea នៅសល់ពាន Champions League, FA Cup និង Premier League ប៉ុន្តែ ក្លិបគួរតែមិនអាចស្រវាយកពាន PL បានឡើយព្រោះកំពុងស្ថិតនៅលេខរៀងទី៥ មាន ៥៤ពិន្ទុក្នុងដៃ ចាញ់ក្រុមកំពូលតារាង Manchester City ដល់ទៅ២០ពិន្ទុ៕

កីឡាករ Chelsea 
កីឡាករ Chelsea 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T