ទីបំផុត «តួអង្គ Superman» លោក Henry Cavill បង្ហាញ​មុខ​​​មិត្ត​ស្រី​​ថ្មី​របស់​​ខ្លួនជា​ផ្លូវការ

//s9.kh1.co/26/26f8a3be776604b5d19c4a2461cb7aeabb9b9a05.png
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ទីបំផុតតារាសម្ដែងតួអង្គ Superman លោក Henry Cavill បង្ហាញមិត្តស្រីថ្មីរបស់ខ្លួនជាផ្លូវការហើយ

បរទេស៖ នាថ្មីៗនេះតារាសម្ដែងលោក Henry Cavill ដែលប្រិយមិត្តជាច្រើនគាំទ្ររូបលោកដោយសារវត្តមាន​សម្ដែង​របស់លោកនៅក្នុងខ្សែភាពយន្តល្បីមួយចំនួនដូចជា Man of Steel (Superman), Batman vs Superman, Zack Snyder's Justice League,​ The Witcher និង Mission: Impossible ជាដើមគឺ​លោក​បានបង្ហាញមិត្តស្រីថ្មីរបស់លោកជាផ្លូវការនៅលើបណ្ដាញសង្គមរបស់លោក​ជាមួយនឹងរូបភាព​ និងសារដែល​បានសរសេរយ៉ាងផ្អែមល្ហែមថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺខ្ញុំកំពុងតែមើលយ៉ាងមានទំនុកចិត្តស្ងាត់មុនពេលស្នេហា (មនុស្សជាទីស្រលាញ់) ដ៏ស្រស់ស្អាត និងឆ្លាតបស់ខ្ញុំណាតាលី (Natalie) យកឈ្នះខ្ញុំក្នុងល្បែងអុកនេះ។

Henry Cavill
Instagram លោក Henry Cavill 

ពិតមែនហើយនារីដែលនៅក្នុងរូបភាពរបស់លោក Henry Cavill បានបង្ហោះនោះគឺមានឈ្មោះថា Natalie Viscuso ដែលមានអាយុ ៣១ឆ្នាំ ហើយកាលពីឆ្នាំ២០០៥ មានវត្តមាននៅក្នុងខ្សែភាពយន្តភាគរឿង My Super Sweet 16 របស់ស្ថានីយប៉ុស្តិ៍ MTV ដែលជាប៉ុស្តិ៍ដ៏ល្បីមួយ។

រូបអ្នកនាង Natalie Viscuso
រូបអ្នកនាង Natalie Viscuso
Twitter របស់កញ្ញា Viscuso

គួរអោយដឹងដែថា បើយោងតាមបណ្ដាញសង្គមការងារ LinkedIn កញ្ញា Viscuso បច្ចុប្បន្នគឺជាអនុប្រធាន​ទូរទស្សន៍ និងឌីជីថលស្ទូឌីយូ (Vice President of Television and Digital Studios) នៅក្រុមហ៊ុន Legendary Entertainment ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននៅពីក្រោយការផលិត​នូវខ្សែ​ភាពយន្តរឿង Man of Steel និងរឿង Enola Holmes របស់លោក Henry Cavill នេះផ្ទាល់តែម្ដង។

កញ្ញា Natalie និងឪពុករបស់នាង
កញ្ញា Natalie និងឪពុករបស់នាង
logo របស់ Legendary Entertainment 
logo របស់ Legendary Entertainment 

យ៉ាងណាមិញព័ត៌មានស្នេហារបស់ Henry Cavill នេះត្រូវបានគេដឹងតៗគ្នាដោយតាំងតែពីថ្ងៃអង្គារសប្តាហ៍មុន Cavill និង Viscuso ត្រូវបានគេប្រទះឃើញ​​កាន់ដៃគ្នានៅពេលពួកគេពាក់ម៉ាសការពារដើរជាមួយសុនខ (ឆ្កែ) របស់​គាត់ឈ្មោះ Kal នៅទីក្រុងឡុងប្រទេសអង់គ្លេសមកម្លេះ៕

រូបភាពលោក Henry Cavill និងអ្នកនាង Natalie Viscuso
រូបភាពលោក Henry Cavill និងអ្នកនាង Natalie Viscuso
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T